អឺរ៉ុប៖ ក្លិបហង្សក្រហម
Liverpool មានចំណាប់អារម្មណ៍ផ្ទេរយកខ្សែការពារ Kalidou
Koulibaly ពីក្លិប Napoli នៅទីផ្សារដោះដូររដូវក្ដៅនេះ។Liverpool កំពុងមានកង្វល់នៅតំបន់ការពារ ដោយសារជួបបញ្ហាកីឡាកររបួសច្រើន។
ជាក់ស្ដែងខ្សែការពារសំខាន់ Virgil van Dijk បានសម្រាកក្រៅទីលាន តាំងពីដើមរដូវកាលមកម្ល៉េះ ចំណែកឯខ្សែការពារ Joe
Gomez និង Joel Matip ក៏រងគ្រោះដោយសាររបួសដូចគ្នា។ដោយសារកង្វះខ្សែកាពារនេះ
ទើបធ្វើឲ្យ Liverpool សម្រេចចិត្តចុះកុងត្រាយកខ្សែការពារថ្មីដល់ទៅ២រូប
កាលពីទីផ្សារខែមករាកន្លងទៅថ្មីៗនេះ រួមមានកីឡាករ Ozan Kabak និង Ben Davies។យ៉ាងណាមិញ
កីឡាករទាំងពីររូបខាងលើ នៅមិនទាន់ដោះស្រាយបញ្ហាតំបន់ការពាររបស់ Liverpool បាននៅឡើយទេ ពោលបើតាមសេចក្ដីរាយការណ៍ក្លិបជើងឯក Premier League រដូវកាលមុនមួយនេះ កំពុងសម្លឹងរកខ្សែការពារកម្រិត A ម្នាក់មករួមក្រុម។ជាក់ស្ដែងបើតាមកាសែត
Bild បានឲ្យដឹងថា ខ្សែការពារ Koulibaly កំពុងស្ថិតក្នុងក្រសែភ្នែករបស់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់លោក Jurgen
Klopp ខណៈក្លិប
Napoli អាចនឹងបញ្ចេញជម្រើសជាតិសេណាកាល់រូបនេះ
ដើម្បីយកលុយមកដោះទាល់កំឡុងពេលជួបវិបត្តិហិរញ្ញវត្ថុដោយសារជំងឺកូវីគួរបញ្ជាក់ដែរថា
Koulibaly ត្រូវបានគេចាត់ទុកជាខ្សែការពារកំពុងឡើងកូដម្នាក់នាពេលបច្ចុប្បន្ន
ក្នុងនោះក្លិបបិសាចក្រហម Manchester United ក៏ធ្លាប់ព្យាយាមប្រមាញ់យកកីឡាករមាឌមាំរូបនេះផងដែរ៕