នារី​រុស្ស៊ីម្នាក់ រាំរបាំបាឡេ ក្រោមសីតុណ្ហភាព -១៥អង្សា ព្រោះតែចង់ធ្វើរឿងមួយនេះ (មានវីដេអូ)

រុស្ស៊ី៖ ជាជាងសម្ដែងនៅកន្លែងសមគួរ នារីជនជាតិរុស្ស៊ីម្នាក់ បានរាំរបាំបាឡេ នៅ​ឈូងសមុទ្រទឹកកក​ ជាប់ប្រទេសហ្វាំងឡង់ ក្រោមសីតុណ្ហភាពធាតុ -១៥អង្សា​។នាង Ilmira Bagrautinova គឺជានារីរបាំបាឡេ មកពីមហោស្រពរុស្ស៊ី Mariinsky ដ៏ល្បីល្បាញមួយលើពិភពលោក បាន​សម្ដែងនៅលើឆ្នេរសមុទ្រដ៏មានប្រជាប្រិយមួយឈ្មោះថា Batareinaya ប្រហែល ១០០គីឡូម៉ែត្រ នៅភាគខាងលិចនៃទីក្រុងធំទី ២  St Petersburg របស់ប្រទេសរុស្ស៊ី។ យ៉ាងណាមិញ នាង Ilmira Bagrautinova ធ្វើបែបនេះ ក្នុងគោលបំណង ដើម្បី​បង្ហាញការជំទាស់ទៅនឹងការសាងសង់កំពង់ផែនៅក្នុងតំបន់ខាងលើ ព្រោះវាជាជម្រករបស់សត្វព្រៃរស់នៅ ហើយនាងសង្ឃឹមថា វីដេអូសម្ដែងរបស់នាង ក៏នឹងអាចជាចំណែកមួយជួយដល់សម្បុករបស់សត្វក្ងានព្រៃ (Swan) ដែលរស់នៅក្នុងតំបន់ខាងលើនេះផងដែរ៕
នាងIlmira Bagrautinova សម្ដែងរបាំបាឡេ
នាង Ilmira Bagrautinova សម្ដែងរបាំបាឡេ