តារា​វិទូ​​​រក​ឃើញ​​​រលក​វិទ្យុស​កម្ម ដែល​​​លេច​​ចេញ​​​ពី​​កន្លែង​​ដ៏​​ឆ្ងាយ​​បំផុត​​មិន​​ធ្លាប់​​មាន​

ការសិក្សាទៅលើបាតុភូតបំភាយវិទ្យុសកម្ម ក្រុមតារាវិទូជឿជាក់ថាប្រភពនៃធាតុវិទ្យុាកម្មនៃពន្លឺ Quasar (Radio-loud quasar) ដែលមានន័យថា វត្ថុភ្លឺមួយបានប៉ះ​ជាមួយសារធាតុរលកវិទ្យុសកម្មខ្លាំង​ណាមួយ​ក្នុង​បរិយាកាស​ដែល​ស្ថិតនៅចម្ងាយដ៏សែនឆ្ងាយដែលពន្លឺរបស់វាបានចំណាយពេល ១៣ ពាន់លានឆ្នាំ​ ដើម្បីមក​ដល់ផែនដី​របស់​យើង​។ របកគំហើញនេះអាចផ្តល់ជាតម្រុយសំខាន់ៗ ដើម្បីជួយដល់តារាវិទូស្វែងយល់អំពីសកលលោកដំបូង។
Quasars គឺជាវត្ថុដែលភ្លឺខ្លាំងស្ថិតនៅចំកណ្តាលនៃកាឡាក់ស៊ី (Galaxies) មួយចំនួន ហើយដំណើរការ​ដោយ​អង្គធាតុ​ប្រហោងខ្មៅ ដែលមានម៉ាសដ៏ធំធៀបនឹងព្រះអាទិត្យ (នៅចន្លោះពី 1000000 ទៅ 1000000000ដងនៃម៉ាសព្រះអាទិត្យ)។ នៅពេលដែលប្រហោងខ្មៅត្រូវបានព័ទ្ធជុំវិញទៅដោយឧស្ម័ន វាធ្វើអោយមានការ​បំភាយ​ថាម​ពល​ដែលអនុញ្ញាតអោយតារាវិទូធ្វើការ​សង្កេតបានច្បាស់ទៅលើពួកគេ បើទោះបីជាស្ថិតនៅចម្ងាយ​ដ៏សែនឆ្ងាយ​ក៏ដោយ។ Quasar ដែលគេអោយឈ្មោះថា P172+18 ត្រូវបានគេបង្កើតឡើងនៅពេលដែលចក្រវាឡមានអាយុត្រឹមតែ ៧៨០ លានឆ្នាំប៉ុណ្ណោះ ហើយវាគឺជាប្រហោងខ្មៅមួយប្រភេទដែលរីកលូតលាស់លឿនបំផុតដែលត្រូវបានគេស្គាល់ ហើយវា​បញ្ចេញ​ថាមពល​ប្រហែល ៥៨០ ដងនៃថាមពលរបស់មីលគីវ៉េ (Milky Way)ទាំងមូល។
ខណៈពេលដែលការលាក់ខ្លួននៅចម្ងាយដ៏សែនឆ្ងាយត្រូវបានគេរកឃើញ នេះជាលើកទីមួយហើយដែលតារាវិទូអាច​កំណត់​អត្តសញ្ញាណនៃសារធាតុវិទ្យុសកម្មក្នុងចន្លោះពេលដំបូងនៃប្រវត្ដិសាស្ដ្រសកលលោក។ ហើយមានតែ​ប្រមាណ​ ​10% នៃ Quasar ប៉ុណ្ណោះ ដែលត្រូវបានចាត់ទុកថាជាសារធាតុវិទ្យុកម្មនៃពន្លឺ (Radio Loud)។ លោក Chiara Mazzucchelli នៃក្រុមហ៊ុន ESO បាននិយាយថា “ខ្ញុំពិតជារំភើបខ្លាំងណាស់​ដែលបានរកឃើញ​ប្រហោង​ខ្មៅ​ប្រភេទថ្មីជាលើកដំបូង ដើម្បីផ្តល់នូវពត៌មានលម្អិតបន្ថែមទៀតក្នុងការស្វែងយល់អំពីសកលលោកដំបូង”។ Quasar មួយចំនួនមានដំណើរការដោយប្រហោងខ្មៅមួយ (A Black Hole) ដែលមាន​ម៉ាស​ប្រហែល​ ៣០០​លាន​ដង​ធំជាងផែនដីរបស់ព្រះអាទិត្យ ហើយវាកំពុងប្រើប្រាស់ឧស្ម័នក្នុងអត្រាមួយខ្ពស់បំផុតដែលមិនធ្លាប់មាន។ 
ក្រុមតារាវិទូគិតថា  មានទំនាក់ទំនងរវាងការរីកចម្រើនយ៉ាងលឿននៃប្រហោងខ្មៅដ៏អស្ចារ្យ​ និងការសាយ​ភាយ​វិទ្យុសកម្ម​ដ៏មានអានុភាព ដែលត្រូវបានគេប្រទះឃើញនៅផ្នែកខ្លះដូចជា P172 + 18។ ការសាយភាយវិទ្យុសកម្មត្រូវបានគេគិតថា មានសមត្ថភាពរំខានដល់ឧស្ម័នជុំវិញប្រហោងខ្មៅ​ ដែលជាកត្តាបង្កើន​អត្រា​ដែល​ឧស្ម័នធ្លាក់ចូល  ដែលអាចផ្តល់នូវពត៌មានដ៏សំខាន់អំពីរបៀបដែលប្រហោងខ្មៅក្នុង​សកលលោក​ដំបូង​រីក​ធំធាត់​ដល់ទំហំធំធេងរបស់វាយ៉ាងឆាប់រហ័ស បន្ទាប់ពីក្រុម Big Bang៕