និស្ស័យឲ្យច្បាស់ក្រឡែត! បងប្អូនភ្លោះ២គូ រៀបការក្នុងថ្ងៃតែមួយជាមួយគ្នា ហើយរស់នៅក្រោមដំបូលផ្ទះរួមគ្នា យ៉ាងមានក្ដីសុខ

ឥណ្ឌូណេស៊ី៖ អាចចាត់ទុកបានថាជារឿងដ៏កម្រមួយ របស់បងប្អូនភ្លោះប្រុសស្រីជនជាតិឥណ្ឌូណេស៊ី ២គូ ដែលបានយល់ចិត្តថ្លើមគ្នា រហូតឈានដល់ការរៀបមង្គលការរួមគ្នា និងបន្ដរួមរស់នៅក្រោមដំបូលផ្ទះតែមួយ ថែមទៀតផង។ បើតាមប្រភពព័ត៌មាន The Sun បានឲ្យដឹងថា មុនដំបូងឡើយចំណងស្នេហារបស់ពួកគេ គឺផ្ដើមឡើងរវាងលោក Ellwanda អាយុ២០ឆ្នាំ ជាមួយនឹងនាង Rani អាយុ១៩ឆ្នាំ នៅឯសាលារៀនមួយស្ថិតក្នុងទីប្រជុំជន Sumedang ប្រទេសឥណ្ឌូណេស៊ី។ បន្ទាប់មក Ellwanda និង Rani បានផ្សំផ្គុំឲ្យបងប្អូនភ្លោះរបស់ពួកគេមួយគូទៀត ឲ្យស្រលាញ់គ្នាដែរ គឺរវាងលោក Ellwandi (បងប្អូនភ្លោះរបស់ Ellwanda ) និងនាង Rani (បងប្អូនភ្លោះរបស់ Rani, ឈ្មោះដូចគ្នា)។ តែនៅពេលលោក Ellwandi ចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយនាងមក លោកបានសម្រេចចិត្ដប្ដូរឈ្មោះនាងទៅជា Rina វិញ ដើម្បីកុំឲ្យច្រឡំគ្នា។ហើយគូស្នេហ៍ទាំងពីរ បានសម្រេចចិត្ដចូលរោងការព្រមគ្នាតែម្ដង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ  និងបន្ដរួមរស់នៅក្រោមដំបូលផ្ទះតែមួយ យ៉ាងមានសុភមង្គលផងដែរ។ តែទន្ទឹមនឹងនេះ ក៏បង្កឲ្យមានការភាន់ច្រឡំខ្លះដែរ ដោយពួកគេបានសារភាពថា ពួកគេពិបាកនឹងប្រាប់នរណា ថាជានរណាណាស់។លោក Ellwindi ក៏បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែរថា៖យ៉ាងណាក៏ដោយ រឿងរ៉ាវនៃអ្នកទាំងបួន បានក្លាយជាទីចាប់អារម្មណ៍របស់មហាជនជាច្រើន និងត្រូវបានប៉ុស្ដិ៍ទូរទស្សន៍អញ្ជើញឲ្យចូលរួមកម្មវិធីនានាផងដែរ ៕សូមទស្សនារូបភាពខាងក្រោមនេះ៖
បងប្អូនភ្លោះទាំង៤ ក្នុងថ្ងៃមង្គលការ
បងប្អូនភ្លោះទាំង៤
Ellwindi និង Rinaក្នុងថ្ងៃមង្គលការ
Ellwindi និង Rina
បងប្អូនភ្លោះទាំង៤ ឡើងប៉ុស្ដិ៍ទូរទស្សន៍
បងប្អូនភ្លោះទាំង៤ ឡើងប៉ុស្ដិ៍ទូរទស្សន៍