អាយុច្រើនមិនទាន់រៀបការ ក៏នៅល្អជាង រៀបការហើយត្រូវលែងលះគ្នាទាំងវ័យក្មេង

មិនដឹងថា គ្រប់គ្នាគិតបែបណា ក៏មិនដឹងថា តើមានមនុស្សប៉ុន្មាននាក់ ដែលគិតដូចនេះ តែអ្វីដែលបានដឹង និងបានឃើញកន្លងមក ក៏មានច្រើនគ្នាណាស់ដែរ ដែលរៀបការទាំងវ័យក្មេង អាយុនៅតិច មានគ្រួសារ អ្នកខ្លះមានកូនមួយ កូនពីរ បែរជាត្រូវមកជួបប្រទះការលែងលះ ការបែកបាក់គ្នាទៅវិញ នេះជាបញ្ការរៀបការនៅវ័យណា ក៏មិនមែនជាបញ្ហដែរ តែអ្វីដែលសំខាន់ តើមុនពេលដែលអ្នកសម្រេចចិត្តរៀបការ អ្នកមានការតាំងចិត្ត ទទួលខុសត្រូវចំពោះជីវិតគ្រួសាររួចហើយឬនៅ? អ្នកមានការងារ មានមុខរបរនឹងធឹង ដើម្បីទប់លំនឹងគ្រួសារថ្មីរបស់អ្នករួចដែរឬទេ?
អ្នកខ្លះ រៀបការទាំងវ័យនៅក្មេង ​អ្នកខ្លះមិនទាន់ទាំងឈប់រៀនផង បែរជារៀបការ រៀបការព្រោះតែឈាមនៅរាវ រៀបការព្រោះតែការស្រឡាញ់បែបក្មេងស្ទាវ ទៅបង្ខំឪពុកម្ដាយឱ្យរៀបចំផ្សំផ្គុំទៅទាំងទទឹងទិស តាមតែអារម្មណ៍ខ្លួនឯង ដោយមិនដឹងថា ជីវិតគ្រួសារទៅថ្ងៃមុខ ត្រូវជួបទុក្ខលំបាក និងរ
រូបតំណាង
រៀបការនៅវ័យចាស់បន្តិចក៏មិនមែនជាបញ្ហាដែរ កុំបាច់ថា ត្រូវខ្លាចខ្មាសអ្នកណា កុំទៅខ្លាច អ្នកណាសើចចំអក ពេបជ្រាយដល់អ្នក ស៊ូរៀបការនៅអាយុច្រើន ក៏ល្អជាងរៀបការនៅក្មេង តែត្រូវលែងលះគ្នា បន្សល់នូវឈ្មោះថា មេម៉ាយ ព្រោះតែគំនិតនៅក្មេងខ្ចី ដោយមិនស្ដាប់តាមអ្នកណា៕
រូបតំណាង
ខ្មែរឡូតសូមរក្សាសិទ្ធិ