វិធីសាស្ត្រទាំង៣នេះ នឹងធ្វើឱ្យអ្នកអាចបំភ្លេចរឿងអតីតកាលមិនល្អបាន

អ្នកដែលចុចអាននេះ ប្រហែលជាមានអតីតកាលជូរចត់ហើយ បានចង់ដឹងវិធីសាស្រ្តបែបនេះ។ តែមុនដឹងពីវិធីសាស្រ្តទាំងនោះ អ្នកនិពន្ធម្នាក់នេះចង់ប្រាប់ថា អ្នកមិនមែនជាមនុស្សតែម្នាក់ដែលឆ្លងកាត់ការលំបាក ឬ ភាពជូរចត់ឡើយ ដូច្នេះអ្នកគួរប្រើប្រាស់បទពិសោធន៍នេះ ធ្វើឱ្យខ្លួនអ្នករឹងមាំវិញ ហើយត្រូវចាំថាបទពិសោធន៍បែបណាក៏ដោយនឹងធ្វើឱ្យអ្នកកាត់តែរឹងមាំ។ ដូច្នេះដើម្បីបំភ្លេចអតីតកាលមិនល្អបាន អ្នកត្រូវ៖១. ចាប់ផ្តើមនិយាយការនិយាយពីអតីតកាលមិនល្អ វាពិបាកណាស់ តែវាមានប្រសិទ្ធិភាពជាទីបំផុត។ ប្រសិនជាអ្នកអាចចែករំលែកបទពិសោធន៍​មិនល្អរបស់អ្នក ទៅកាន់អ្នកដទៃ ឬក្រុមណាមួយ ដែលមិនចាំបាច់ថា អ្នកទាំងនោះគឺជា មិត្តជិតស្និតរបស់អ្នក ឬបងប្អូននោះទេ អ្នកនឹងបង្កើនភាពស៊ាំ ហើយកាត់បន្ថយអារម្មណ៍តានតឹងរបស់អ្នកបាន។ អ្នកក៏អាចស្វែងរកអ្នកចិត្តសាស្រ្ត អ្នកប្រឹក្សាផ្លូវចិត្ត​ ដើម្បីទទួលបានការប្រឹក្សាដែលប្រកបដោយក្រមសីលធម៌ផងដែរ។ ហើយការធ្វើដូចច្នេះ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកមិនឯកោទេ មានមនុស្សជាច្រើនដែលមានបញ្ហា ស្រដៀងឬដូចអ្នក ឬអាចធ្ងន់ជាងអ្នកក៏ថាបាន។
រូបតំណាង
២. គិតវិជ្ជមានព្យាយាមធ្វើអ្វីក៏ដោយក្នុងជីវិតដោយភាពវិជ្ជមាន។ កុមារភាពរបស់អ្នកគ្រាន់តែជាអតីតកាល​តែ​ប៉ុណ្ណោះ ដូចនេះមនុស្ស ឬព្រឹត្តិការណ៍ដែលអ្នកបានជួប​មិនមានទៀតឡើយ។ ទោះបីជាមាន អ្នកក៏មិន​ពឹងផ្អែកលើអ្នកដទៃទៀតដែរ ព្រោះអ្នកជាមនុស្សពឹងផ្អែកលើខ្លួនឯង ហើយជាមនុស្ស​ដែលដឹកនាំខ្លួនឯងដូចគ្នា។ អ្នកគួរចាំថា អ្នកមាន គ្រួសារ ដៃគូជីវិតឬ មានកូន ដូច្នេះប្រសិនបើអ្នកបន្តគិតពីអតីតកាល​ដែលមិនល្អ នោះវាអាចជះឥទ្ធិពលមិនល្អដល់កូន និងដៃគូរបស់អ្នកផងដែរ។ ដូចនេះឈប់គិតពីរឿងទាំងនោះ ដើម្បីឱ្យមនុស្សជុំវិញអ្នកសប្បាយចិត្តផងដែរ។
រូបតំណាង
៣. ការនិយាយអំពីសុវត្ថិភាព ប្រសិជាអ្នកមានអារម្មណ៍ថាមិនមានសុវត្ថិភាព អ្នកត្រូវតែនិយាយវាចេញ​មក។ ការលាក់អារម្មណ៍បែបនេះមិនអាចជួយអ្នកឲ្យធូរស្រាលនោះទេ។​ វាពិតជាពិបាកក្នុងការបំភ្លេច​នូវអារម្មណ៍បែបនេះ តែអ្នកត្រូវតែព្យាយាម ដើម្បីកុំឲ្យវាមកមានឥទ្ធិពលក្នុងជីវិតរបស់អ្នក ព្រោះអ្នក​ត្រូវការសុភមង្គល។សរុបមក សម្ពាធ ការធុញថប់ និងការខឹងក្រោធ វិវត្តន៍រៀងរាល់ថ្ងៃ អ្នកក៏វិវត្តន៍ដូចគ្នាដែរ ហេតុនេះហើយ មិនថាអ្នកអាយុប៉ុន្មាននោះទេ​ ហើយរៀងរាល់ថ្ងៃអ្នកជួបប្រទះ នឹងបទពិសោធន៍ថ្មីៗ អ្វីខ្លះនោះទេ តែអតីតកាលមួយចំនួនពិតជាពិបាកបំភ្លេចណាស់។ អាស្រ័យហេតុនេះ អ្នកអាចអនុវត្តវិធីសាស្រ្តខាងលើដើម្បីលុបអតីតកាលទាំងនោះ។ យើងអាចសាងនូវកំហុស តែយើងត្រូវរៀនពីវា ដូចនេះយើងត្រូវ ដើរទៅមុខ ដោយធ្វើឲ្យរឿងទាំងអស់នោះប្រែទៅជាជំរុញធ្វើឲ្យអ្នកបានជោគជ័យ និងមានសុភមគ្គលប្រសើរជាងមុន៕