មិនខ្ចីដាក់ក្បាលឆ្នាំងសាក មកជាមួយ iPhone 12 ឥឡូវ Apple ត្រូវបានគេពិន័យ អស់២លានដុល្លារ

ប្រេស៊ីល៖ ទីភ្នាក់ងារការពារអតិថិជននៅរដ្ឋសៅប៉ូឡូ ប្រទេសប្រេស៊ីល បានផាកពិន័យក្រុមហ៊ុន Apple ចំនួន2លានដុល្លារពីបទមិនបានដាក់បញ្ចូលក្បាលឆ្នាំងសាក នៅក្នុងប្រអប់ iPhone 12។ និយ័តករ Procon-SP និយាយថា Apple បានផ្សាយពាណិជ្ជកម្មបោកបញ្ឆោត លក់ឧបករណ៍ដោយគ្មានក្បាក្រុមហ៊ុន Apple បានប្រកាសកាលពីខែតុលាថា ទូរសព្ទ iPhone 12 នឹងមិនភ្ជាប់មកជាមួយក្បាលឆ្នាំងសាកឬកាស earbuds នៅក្នុងប្រអប់របស់ពួកគេឡើយ ដោយ Apple លើកឡើងពីកង្វល់បរិស្ថាន។ ដោយដាក់បញ្ចូលតែខ្សែ USB-C ទៅ Lightning​ ជាមួយ iPhone 12 និងម៉ូឌែលថ្មីផ្សេងទៀត Apple បាននិយានិយ័តករ Procon បាននិយាយថា ខ្លួនបានសួរ Apple ថាតើក្រុមហ៊ុននឹងកាត់បន្ថយតម្លៃ iPhone 12 ដោយសារមិនមានបញ្ចូលក្បាលឆ្នាំងសាកឬអត់ តែមិនបានទទួលការឆ្លើយតបទេ។ ទីភ្នាក់ងារនេះក៏បានចោទប្រកាន់ក្រុមហ៊ុនថា មិនបានជួយដល់អតិថិជនដែលមានបញ្ហាមុខងារមួយចំនួននៅលើទូរសព្ទ iPhone របស ការផាកពិន័យនេះហាក់ដូចជាមិនបង្កផលប៉ះពាល់ដល់ក្រុមហ៊ុន Apple ដែលមានប្រាក់ចំណូលរហូតដល់ទៅ111.4ពាន់លានដុល្លារ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ2021នេះទេ។ ក្រុមហ៊ុន Apple មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំធ្វើការអត្ថាធិប្បាយទេកាលពីថ្ងៃសៅរ៍៕  
iPhone 12 pro