អុញ! ស្ដ្រីម្នាក់សុំឲ្យប្ដីរបស់ខ្លួន រៀបការប្រពន្ធថ្មីថែមមួយទៀត ដោយសារតែមូលហេតុបែបនេះ (មានវីដេអូ)

  • ព្រហស្បតិ៍ ២៥ មីនា, ២០២១ ១៦:២៥
ម៉ាឡេស៊ី៖ ស្ដ្រីជនជាតិម៉ាឡេស៊ីម្នាក់ បានបញ្ចុះបញ្ចូលឲ្យប្ដីរបស់នាងរៀបការប្រពន្ធថ្មីថែមមួយទៀត ដែលជាម៉ែដោះរបស់កូននាងផ្ទាល់តែម្ដង ដោយសារបុរសជាប្ដីចង់បានកូនបន្ថែមទៀត ប៉ុន្ដែនាងដែលជាប្រពន្ធទីមួយពិបាកនឹងមានគភ៌ បន្ទាប់ពីមានបញ្ហារលូតកូន កាលអំឡុងឆ្នាំ២០១៩មកតាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Sarifah Salmah Tuan Embong អាយុ២៦ឆ្នាំ ដែលជាប្រពន្ធទីមួយ ជាអ្នកទទួលខុសត្រូវសម្រាប់គំនិតផ្ដួចផ្ដើមនេះ ក្នុងការផ្សំផ្គុំស្វាមីរបស់នាងលោក Saiful Abdul Satar អាយុ៣៤ឆ្នាំ ឲ្យរៀបការជាមួយម៉ែដោះអាយុ១៨ឆ្នាំម្នាក់ ដនាង Sarifah និយាយថា៖នាង Sarifah បានឲ្យដឹងដែរថា កាលពីថ្ងៃទី១ ខែមករាកន្លងទៅ នាងក៏បានទៅពិភាក្សារឿងរៀបការនេះ ជាមួយក្រុមគ្រួសាររបស់ Yaa ដែរ ហើយទទួលបានការយល់ពីឪពុកម្ដាយនាង។ ប្រពន្ធទីមួយរូបនេះបន្ថែមទៀតថា និយាយឲ្យស្មោះត្រង់ទៅនាងសប្បាយចិត្ដណាស់ដែលពួកយើងបានជួបជុំគ្នា ពីពដោយឡែក ម៉ែដោះវ័យក្មេងរូបនេះបាននិយាយដែរថា នាងមិនដែលរំពឹងថាបានរៀបការជាមួយលោក Saiful ទេ ព្រោះនាងតែងតែចាត់ទុកគាត់ជាថៅកែ និងបងប្រុសម្នាក់អីចឹងដែរ។តែនៅទីបំផុត មង្គលការរបស់ពួកគេក៏បានកើតឡើងដូចការគ្រោងទុក កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១កន្លងទៅ។ ហើយរឿងរ៉ាវស្នេហាត្រីកោណមួយនេះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមផងដែរ៕សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
ទិដ្ឋភាពថ្ងៃរៀបការ
ទិដ្ឋភាពថ្ងៃរៀបការ (ប្រពន្ធទីមួយខាងឆ្វេងដៃ)
ទិដ្ឋភាពថ្ងៃរៀបការ (ប្រពន្ធទីមួយខាងឆ្វេងដៃ)
ទិដ្ឋភាពថ្ងៃរៀបការ
ទិដ្ឋភាពថ្ងៃរៀបការ
ទិដ្ឋភាពថ្ងៃរៀបការ
ទិដ្ឋភាពថ្ងៃរៀបការ (បុរសជាប្ដី)