បើអ្នក​ជា​មនុស្ស​ស្មោះ​ កុំពិបាក​​ចិត្ត​ស្អិត​ទ្រូង​ខ្លាំង​ពេក! មនុស្ស​ខ្លះ​​ដោះ​​ដៃ​​ពីអ្នក ដោយ​​សារ​​​​តែ​កាលៈទេសៈ​តម្រូវ​ប៉ុណ្ណោះ​

មនុស្សស្រឡាញ់គ្នាប្រាកដហើយថាចង់បានស្នេហាដែលស្មោះត្រង់មួយនឹងមួយ កាន់ដៃគ្នាចូលរោងការ សាងគ្រួសារ​តទៅ​ថ្ងៃមុខ រួមរស់ជាមួយគ្នាដោយមានសុភមង្គល។ ប៉ុន្តែអ្វីៗវាមិនមែនសុទ្ធតែដូចចិត្តប៉ងប្រាថានោះទេ ជួនកាល​គូខ្លះ​​ក៏បានដូចបំណង ហើយក៏មានគូរខ្លះបែកបាក់ ព្រាត់ប្រាសដូចជាស
រូបតំណាង
ជាមួយ​មូលហេតុ​ដ៏ចម្បងមួយនេះ មានបុរសនារីមិនតិចនាក់នោះទេ ដែលជាជនរងគ្រោះស្នេហា ត្រូវមនុស្ស​ជាទី​ស្រឡាញ់​ក្បត់​សេចក្ដីទុកចិត្ត​ លួចមានចិត្តឱ្យអ្នកផ្សេងហើយតាំងបន្ទោសថា​ មកពីអ្នកមិនល្អដូចជាអ្នកថ្មីគេឡើយ ចុងក្រោយគឺត្រូវគេបោះបង់ ឬជួនកាលដឹងខ្លួនមុនសុំបែកឳ្យហើយ។រឿងរ៉ាវសាវ៉ារបស់មនុស្សមួយចំនួនមិនមែនសុទ្ធតែជាទម្លាប់ ឬក៏មានបំណងនោះទេ ជួនកាលវាអាចមក​ពីកត្តាជា​ច្រើន​​ដែលនៅជុំវិញខ្លួនរបស់គេ អាចមកពីគេជាមនុស្សចិត្តទន់ ត្រចៀកស្រាល គិតអ្វីមិនបានវែងឆ្ងាយ ទើបបណ្ដែត​បណ្ដោយ​ចិត្ត​ទៅតាមការលួងលោម សម្ដីផ្អែមរបស់ជនទីបី ភ្លេចអំពើល្អដបើទោះបីជាយ៉ាងណាក៏ដោយ សម្រាប់មនុស្សស្មោះស្នេហ៍កុំពិបាកចិត្តស្អិតទ្រូងខ្លាំងពេក អ្នកគួរតែតាំងជំហរឳ្យរឹងមាំ ធ្វើនូវ​អំពើល្អឳ្យកាន់តែច្រើន អភិវឌ្ឍន៍ខ្លួនរបស់អ្នកឳ្យកាន់តែប្រសើរ បង្ហាញឳ្យគេឃើញថា អ្នកជាមនុស្សម្នាក់​ដែល​រឹងមាំ​ ស្វាហាប់ និងមានភក្ដីភាពពិតប្រាកដ ដ
រូបតំណាង