អរគុណដែលចាកចេញពីខ្ញុំ ព្រោះអ្នកបានផ្តល់ឱកាសឱ្យខ្ញុំបានរកឃើញមនុស្សថ្មីម្នាក់ទៀត...

ដឹងទេ ថាពេលដែលអ្នកចាកចេញទៅ ខ្ញុំពេលនោះ នឿយហត់ណាស់ ឈឺចាប់ពីស្នាមរបួសបន្សល់ទុកពីអតីតកាល អស់កម្លាំងណាស់ មានសម្ពាធទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ស្មុគស្មាញបំផុតហើយ គិតច្រើនហូរហែពេញខួរក្បាល បញ្ហាមួយលានកើតឡើងក្នុងពេលតែមួយ ដកឃ្លាសឹងមិនបាន និយាយតាមត្រង់ ពេលនោះ ហត់សូតែបើសួរថា គិតចង់បោះបង់ទេ នៅពេលនោះ? ចម្លើយគឺ អត់ទេ អត់ដាច់ខាត។
ទោះបីជា បច្ចុប្បន្ននោះ ស្ថានភាពខ្ញ៉ំ យ៉ាប់យឺនកម្រិតណាក៏ដោយ ក៏ខ្ញ៉ំនៅតែមានក្តីសង្ឈឹមក្នុងចិត្តថា ថ្ងៃណាមួយគ្រប់យ៉ាងនឹងល្អប្រសើរ ខ្ញ៉ំនឹងឆ្លងកាត់ពេលវេលាអាក្រក់នេះទៅបានជាក់ជាមិនខាន។ ខ្ញ៉ំនៅតែជឿ
Solo Trip Photo from Ffee
អរគុណដែលអ្នកចាកចេញពីខ្ញ៉ំ មិនមែនគ្រប់គ្នាចូលមកក្នុងជីវិតយេីង ហេីយត្រូវនៅក្បែរយេីងរហូតនោះទេ គ្រប់គ្នាចូលមកហេីយក៏ចាកចេញទៅវិញ ដោយបន្សល់ទុកនូវការឈឺចាប់ និងមេរៀន ដែលអាចផ្លាស់ប្តូរយើងអោយទៅជាមនុស្សថ្មី ដែលប្រសើរជាងមុន នឹងបង្រៀនយើងអោយអាចឈរម្នាក់ឯងនៅលើពិភពលោកចុងក្រោយ ក៏អរគុណដែលអ្នកចាកចេញពីខ្ញ៉ំ ព្រោះអ្នកបានផ្តល់ឱកាសឱ្យខ្ញ៉ំបានរកឃើញមនុស្សថ្មីម្នាក់ ដែលខ្ញ៉ំបានបោះបង់ចោលពេលកំពុងស្រលាញ់អ្នក ហើយម្នាក់នោះគឺខ្ញ៉ំនៅពេលនេះ៕
Solo Trip Photo from Ffee