រឿងដ៏គួរឱ្យចាប់អារម្មណ៍នៃប្រទេសទាំង ៨នេះ ដែលលោកអ្នកមិនធ្លាប់ដឹង

បរទេស៖ នៅពេលនិយាយដល់ពិភពលោកទាំងមូល លោកអ្នកអាចនឹងគិតថា លោកអ្នកជាប្រជាជនសាកល ប៉ុន្ដែមានរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួន ដែលសូម្បីតែអ្នកក៏មិនធ្លាប់ដឹង ខណៈពេលនិយាយដល់លក្ខណៈពិសេសប្លែកប្រទេសផ្សេងៗ។ ថ្ងៃនេះ ខ្មែរឡូត សូមលើយក រឿងរាវដ៏គួរឱ្យចាប់អារម្មណ៍នៃប្រទេសទាំង ១០នេះ មកបង្ហាញឱ្យប្រិយមិត្តអ្នកអានបានដឹង៖១. ប្រទេសនីហ្សេ គឺជាប្រទេសដែលមានប្រជាជនវ័យក្មេងៗជាងគេបំផុតនៅលើពិភពលោក ដោយពាក់កណ្តាលនៃប្រជាជននីហ្សេមានអាយុ ១៤ ឆ្នាំឬក៏ក្មេងជាងនេះ ហើយអាយុជាមធ្យមគឺ ១៥ ឆ្នាំ។
រូបតំណាង
២. ប្រទេសកាណាដា គឺជាប្រទេសដែលមានបឹងច្រើនជាងគេបំផុតនៅលើពិភពលោក ដោយប្រទេសនេះកាន់ក្ដាប់ប្រមាណជា ៦០ភាគរយនៃបឹងទាំងអស់នៅលើពិភពលោក។
រូបតំណាង
៣. អារ៉ាប៊ីសាអ៊ូឌីត គឺជាប្រទេសធំជាងគេ​ ដែលគ្មានសូម្បីទន្លេ។
រូបតំណាង
៤. ប្រទេសស៊ូរីណាម គឺជាប្រទេសដែលគ្របដណ្ដប់ ដោយព្រៃឈើច្រើនជាគេបំផុតនៅលើពិភពលោក។
រូបតំណាង
៥. ប្រទេសរុស្ស៊ី គឺជាប្រទេសដែលមានរថក្រោះច្រើនជាងគេបំផុត ក្នុងជួរកងទ័ពនៅលើពិភពលោក ដោយមានចំនួនជាង ២ ម៉ឺនគ្រឿង។
រូបតំណាង
៦. ប្រទេសសឹង្ហបុរី គឺជាប្រទេស  ដែលគ្មានកសិដ្ឋាន។
រូបតំណាង
៧. ឥណ្ឌា គឺជាប្រទេសដែលមានពហុកីឡាដ្ឋាន​គ្រីឃីត អន្តរជាតិច្រើនជាងគេបំផុត ដោយមានចំនួនសរុប ៥៤កន្លែង គិតត្រឹមដំណាច់ឆ្នាំ ២០១៨។
រូបតំណាង
៨. ប៉ាពួនូវែលគីនេ គឺជាប្រទេសដែលមានភាសាចម្រុះច្រើនជាងគេបំផុត ដោយមានភាសានិយាយជាង ៨៤០ភាសា។