ក្រុមហ៊ុន GM ទម្លាក់រថយន្ត Hummer អគ្គិសនីថ្មីឡូយខ្លាំង មានតម្លៃជាងដប់ម៉ឺនដុល្លារ (មានវីដេអូ)

បរទេស៖ ក្រុមហ៊ុន GM បានបញ្ចេញរថយន្ត Hummer ដែលជាប្រភេទ SUV អគ្គិសនីរត់បានដល់ចម្ងាយ482km ហើយនឹងដាក់លក់ក្នុងតម្លៃ110,595ដុល្លារសម្រាប់ first edition របស់វា។ យោងតាមគេហទំព័ររបស់ក្រុមហ៊ុន GM បានបញ្ជាក់ថា រថយន្តនេះត្រូវបានគេកក់ទុកអស់រួចគ្មានសល់។ ក្រុមហ៊ុន GM ដែលបានផលិតរថយន្ត Hummers អគ្គិសនីក្រោមយីហោ GMC បាននិយាយថា រថយន្តនេះនឹងចាប់ផ្តើមផលិតនៅដើមឆ្នាំ2023 ដោយតម្លៃចាប់ផ្តើមពី90,000ដុល្លារនឹងផលិតនៅនិទាឃរដូវឆ្នាំ2023 ចំណែកតម្លៃដែលទាបប្រហែល80,000ដុល្លារដែលរត់បានដល់ចម្ងាយ402kmនឹងផលិតក្នុងឆ្នាំ2024។ កាលពីលើកមុនផងដែរក្រុមហ៊ុនបាននិយាយថា រថយន្តភីកអាប់អគ្គិសនីរបស់ខ្លួននឹងចាប់ផ្តើមដំឡើងនៅចុងឆ្នាំ 2021។
Hummer EV
ដូចគ្នានឹងរថយន្តភីកអាប់ដែរ រថយន្តប្រភេទ SUV ដែលមានតម្លៃចាប់ពី90,000ដុល្លារឡើងទៅ នឹងមានប្រព័ន្ធ Crab Walk ដែលអាចឲ្យរថយន្ត Hummer បង្វិលកង់ទាំងបួនដើម្បីធ្វើការបើកបញ្ឆិតនៅក្នុងល្បឿនទាបដូចមានបង្ហាញក្នុងវីដេអូខាងក្រោម ព្រមទាំងមាន Extract Mode ដែលអាចប្រើប្រព័ន្ធ air suspension ដើម្បីលើករថយន្តទាំងមូលបានប្រាំមួយអ៊ីញ ដើម្បីបើកឆ្លងឧបសគ្គនានាទៀតផង។ 
Hummer EV
រថយន្តទាំងពីរនេះក៏នឹងមានបំពាក់នូវប្រព័ន្ធជំនួយក្នុងការបើកបរទំនើបរបស់ក្រុមហ៊ុន GM ជំនាន់ទី2 ដែលអនុញ្ញាតឱ្យបើកបរលើផ្លូវហាយវេដោយមិនប្រើដៃ (hands-free)៕
Hummer EV
Hummer EV
Hummer EV
Hummer EV
Hummer EV