អ្នកស្លាប់កើនឡើងដល់ ១១៣នាក់​ ក្នុងជំនន់ទឹកភ្លៀង​វាយ​ប្រហារ​​​ឥណ្ឌូណេស៊ី និង​ទីម័រខាងកើត

  • អង្គារ ០៦ មេសា, ២០២១ ១៥:៣៥
ឥណ្ឌូណេស៊ី៖ អ្នកស្លាប់កើនឡើងដល់១១៣នាក់ និងជាច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីគ្រោះជំនន់​ទឹក​ភ្លៀង​វាយប្រហារប្រទេសឥណ្ឌូណេស៊ី រួមទាំងប្រទេសក្បែរខាងគ្នាគឺទីម័រខាងកើត។
ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widdo បានសម្តែងការចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅ​ចំពោះគ្រោះមហន្តរាយ​ដ៏អាក្រក់​នេះ ។ លោកមានប្រសាសន៍ថា "ខ្ញុំយល់ពីទុក្ខសោកយ៉ាងជ្រាលជ្រៅ ដែលបងប្អូនយើងបានរងទុក្ខពី​គ្រោះ​មហន្តរាយ។"
គួរឱ្យដឹងដែរថា ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បានបង្ករគ្រោះទឹកជំនន់ បំផ្លិចបំផ្លាញកោះជាច្រើន ដែលលាតសន្ធឹង​ពីកោះ​ Flores របស់ប្រទេសឥណ្ឌូណេស៊ី រហូតដល់ប្រទេសទីម័រខាងកើតនិងបង្ខំឱ្យមនុស្សរាប់ពាន់នាក់​ភៀសខ្លួន​ចេញពីផ្ទះសម្បែងរបស់ពួកគេ៕