ល្អហួស!​ កាលពីយប់មិញ Lingard​ ត្រូវបានគេប្រៀបប្រដូចនឹង Lionel Messi​

អង់គ្លេស៖ កីឡាករសញ្ជាតិអង់គ្លេស Jesse Lingard​​ ដែលក្លិប Westham​ ខ្ចីជើងពីក្លិបបិសាចក្រហម Manchester United​ បានបង្ហាញទម្រង់លេងបានយ៉ាងល្អសម្រាប់ក្លិប Westham​ ចាប់តាំងពីការមកដល់របស់កីឡាកររូបនេះ។
កីឡាករ​ Jesse Lingard
នៅក្នុងការប្រកួតកាលពីយប់មិញ កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានស៊ុតបញ្ជូលទីមួយគ្រាប់ និងបានបង្កើតឧកាសពីរលើកសម្រា​ប់មិត្តរួមក្រុមក្នុងការរកគ្រាប់បាល់យកឈ្នះទៅលើក្រុម Wolves​ កាលពីយប់មិញក្នុងលទ្ធផល៣-២។ កាលពីយប់មិញកីឡាកររូបនេះបានបង្ហាញទម្រង់លេងបានយ៉ាងអស្ចារ្យ
កីឡាករ​ Jesse Lingard
កីឡាករ Jesse Lingard បានប្រើបច្ចេកទេសយ៉ាងអស្ចារ្យក្នុងការអូសបាល់រំលងកីឡាករ៤រូបហើយបានស៊ុតបញ្ជូលទី រួមទាំងប្រើបច្ចេកទេសបង្កើតឱកាសបោះបាល់ឧ្យមិត្តរួមក្រុមស៊ុតបញ្ជូលទីទៀតផង ដែលយើងធ្លាប់តែឃើញតែកីឡាករ Lionel Messi​ ទេដែលអាចធ្វើបាន៕
កីឡាករ​ Jesse Lingard