ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះ អាចនឹងមានឆាប់ៗ ប្រសិនចំនួនអ្នកឆ្លង នៅតែកើនខ្ពស់

  • អង្គារ ០៦ មេសា, ២០២១ ១៦:១៨
ភ្នំុពេញ៖ កាលពីថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើលិខិតជម្រាបជូនអភិបាលរាជធានី ខេត្ត រៀបចំចាត់ចែងត្រៀមបម្រុងក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ១៩ ដែលសម្រាកព្យាបាលនៅផ្ទះខ្លួនឯងផងដែរ នាពេលខាងមុខនេះ។ដោយឡែក ខណៈពេលបច្ចុប្បន្ននេះ ចំនួនអ្នកជំងឺដែលបានឆ្លងជំងឺកូវីដ១៩ បានកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យមន្ទីរពេទ្យនានា មានលំបាកក្នុងការផ្ទុកចំនួនអ្នកជំងឺដែលមានកើតឡើងរហ័សបែបនេះឡើយ ដូច្នេះហើយ ដើម្បីសម្រាលបន្ទុកសម្រាលបន្ទុកមន្ទីរពេទ្យរដ្ឋនានា ក្រសួងបានយ៉ាងណាមិញ ក្រសួងនឹង ធ្វើការបណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យទាំងនោះ ដោយអនុវត្តតាមនិតិវិធីប្រតិបត្តិស្តង់ដា ដែលក្រសួងនឹង រៀបចំជូនផងដែរ៕សូមចូលទស្សនារូបភាពខាងក្រោម៖
លិខិតដែលបានចេញដោយក្រសួងសុខាភិបាល