មុននេះបន្ដិច! រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ទៀត ជាអ្នកដឹកអីវ៉ាន់នៅផ្សារអូឬស្សី

  • អង្គារ ០៦ មេសា, ២០២១ ១៦:៣៥
ភ្នំពេញ៖ យោងតាមសាលាសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង ៣ៈ៤០នាទីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកច្បារអំពៅ បានចុះយកបុរសវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ រស់នៅសង្កាត់ស្ទឹងមានជ័យ១។បុរសវិជ្ជមានជំងឺកូវីដ-១៩ខាងលើ មានឈ្មោះថា សេង ចាន់ពន្លឺ ភេទ ប្រុស អាយុ ២២ឆ្នាំ មានមុខរបរ ជាអ្នកដឹកអីវ៉ាន់នៅផ្សារអូឬស្សី ដែលមានស្រុកកំណើតនៅភូមិតាកុច ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។បច្ចុប្បន្ន អ្នកជំងឺរូបនេះ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅកាន់មន្ទីរពេទ្យហ្លួងម៉ែ។ ហើយចំពោះទីតាំង បន្ទប់ជួលលេខ២ ជាន់ទី១ ត្រូវបានសាមីខ្លួនចាក់សោ ខណៈកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី១ ក៏បានហំព័ទ្ធទីតាំងនោះជាបណ្តោះអាសន្នផងដែរ៕សូមទស្សនារូបភាពខាងក្រោម៖
សកម្មភាពចុះយកអ្នកវិជ្ជមានជំងឺកូវីដ-១៩
សកម្មភាពចុះយកអ្នកវិជ្ជមានជំងឺកូវីដ-១៩
សកម្មភាពចុះយកអ្នកវិជ្ជមានជំងឺកូវីដ-១៩
សកម្មភាពចុះយកអ្នកវិជ្ជមានជំងឺកូវីដ-១៩
ផ្ទះជួលរបស់អ្នកវិជ្ជមានជំងឺកូវីដ-១៩