ឆ្នាំនេះខ្លាំងមែន! ភ្នំពេញក្រោន បន្តឈរកំពូលតារាង ក្រោយឈ្នះបឹងកេត ដល់ក្នុងដី ២-១ (មានវីដេអូ)

កម្ពុជា៖ ក្លិបសឹង្ហក្រហមភ្នំពេញក្រោន បានយកឈ្នះ​ ម្ចាស់ផ្ទះបឹងកេត ក្នុងលទ្ធផល ២ទល់នឹង១ នៃការប្រកួតដែលមានឈ្មោះថា Cambodia Classic Match ក្នុងពានរង្វាន់លីគកំពូលកម្ពុជា ដែលប្រព្រឹត្តិទៅនៅកីឡដ្ឋាន Cambodia Airways នារសៀលថ្ងៃទី៦
ការប្រកួតរវាង បឹងកេត និង ភ្នំពេញក្រោន
ជាការពិតណាស់ នៅក្នុងវគ្គទីមួយ ក្រុមទាំងពីរបានធ្វើការវាយសម្រុកគ្នាយ៉ាងខ្លាំងក្លា ប៉ុន្តែអ្នកដែលមានសំណាង គឺ ក្រុមម្ចាស់ផ្ទះ បឹងកេត ដែលបានបើកការនាំមុខមុនដោយខ្សែប្រយុទ្ធ ម៉ាត់ នូរុណ ក្នុងនាទីទី១៨ បន្ទាប់ពីខ្សែការពារ យើ សាហ្វី បោះទូសឲ្យក្រុមគូប្រ
កីឡាករ ម៉ាត់ ណូរុណ
លុះឈានចូលវគ្គទីពីរ បានតែ ៧ នាទីប៉ុណ្ណោះ ខ្សែបម្រើជប៉ុន Yudai Ogawa បានស៊ុតបញ្ចូលទីតាមស្មើឲ្យភ្នំពេញក្រោន យ៉ាងល្អ។ រំលងបានតែពីរប៉ុណ្ណោះ ភ្នំពេញក្រោនក៏បានបន្ថែមមួយគ្រាប់ទៀតយ៉ាងអស្ចារ្យពីសំណាក់ កីឡាករ Valerri ធ្វើឲ្យក្រុមភ្ញៀវវាយបកនាំមុខវិញក្នុងលទ្ធផលគួរបញ្ជាក់ដែរថា លទ្ធផលខាងលើបានជួយភ្នំពេញក្រោនរក្សាតំណែងកំពូលតារាងដោយ៣ប្រកួតកន្លងទៅឈ្នះទាំង៣ មាន៩ពិន្ទុពេញ៕ 
ការប្រកួតរវាង បឹងកេត និង ភ្នំពេញក្រោន
ការប្រកួតរវាង បឹងកេត និង ភ្នំពេញក្រោន
ក្លិបបឹងកេត
ក្លិបភ្នំពេញក្រោន