កូវីដនៅតែផ្ទះមិនបានទៅណា Katy Perry ស្លៀកសំលៀកបំពាក់ជាង៧ពាន់ដុល្លារ ថតរូបក្នុងបង្គន់លេង

បរទេស៖ Katy Perry គឺជាតារាចម្រៀងនិង ជាគណកម្មការនៅក្នុងកម្មវិធី​ American Idol ដែលមានភាពល្បីល្បាញខ្លាំងនៅជុំវិញពិភពលោកផងដែរ។ ដោយឡែក នៅលើគណនី Instagram មួយដែលមានអ្នកតាមដានចំនួន ១១៥ លាននាក់អ្នករបស់តារាចំរៀង «Dark Horse» ចែករំលែករូបភាពមួយយ៉ាងប្លែកភ្នែក បានទាក់ទាញការចាប់អារម្មណ៍នៅពេលឈរថតបង្ហាញ នៅលើចានបង្គន់ដើម្បីសម្តែងនូវម៉ូដសម្លៀកបំពាក់ដ៏ថ្លៃរបស់នាងផងដែរ។ ។ជាក់ស្ដែង សម្លៀកបំពាក់ឈុតខ្មៅ ដែលមានខ្សែក្រវ៉ាត់ធំនិងបត់បានជួយឱ្យ Katy មើលទៅស្គមជាងមុន។ នាងបានស្លៀកឈុតធ្វើពីស្បែក បញ្ចេញដើមទ្រូងសិចស៊ីក្នុងតម្លៃ ៤៣៥០ ដុល្លារ ដោយ Alexander McQueen រួមជាមួយស្បែកជើងខ្សែស្តើងពី Giuseppe Zanotti ៨៩៥ ដុល្លារ  ។ តារាចម្រៀងតារាស្រីវ័យ ៣៦ ឆ្នាំរូបនេះបានវិលត្រឡប់មកចូលរួម ជាគណកម្មការក្នុងកម្មវិធី American Idol វិញចាប់ពីខែតុលាឆ្នាំ ២០២០ ពោលគឺ ២ ខែបន្ទាប់ពីសម្រាលបានកូនស្រី Daisy Dove Bloom ដែលជាកូនស្រីដំបូងរបស់នាងជាមួយមិត្តប្រុស Orlando Bloom ៕សូមទស្សនារូបភាពខាងក្រោម៖
Katy Perry
Katy Perry
Katy Perry
Katy Perry