អតីតសមាជិកក្រុម Kara បានទម្លាយថា ត្រូវតមសូម្បីតែផឹកទឹកក្នុងការសម្រកទម្ងន់

កូរ៉េខាងត្បូង៖ បើចង់បានរាងដែលមានស្តង់ដា តារា Kpop មួយចំនួន តែងតែជ្រើសរើស វិធីសម្រកទម្ងន់របស់ពួកគេជាមួយនឹងរបបអាហារខុសៗគ្នា ក៏ដូចជាការហាត់ប្រាណបែបប្លែកៗ ដើម្បីទទួលបានរាងកាយដែលជាទីគាប់ចិត្តដូចសេចក្តីប្រាថ្នា។ទោះយ៉ាងណាក៏ដោយប្រហែលជាមានមនុស្សតិចណាស់ ដែលមិនដឹងពីវិធីសាស្រ្ត នៃការតម ក៏ដូចរបបអាហារដ៏គួរឱ្យខ្លាច ដែលជាអតីតសមាជិក Seungyeon ក្រុមចម្រៀងនារីដ៏មានប្រជាប្រិយ KARA បានទម្លាយទៅកាន់មហាជន មានភ្ញាក់ផ្អើលជាខ្លាំង។ ជាក់ស្តែង កាលពីថ្មីៗនេះ នៅក្នុងវគ្គមួយនៃខ្សែភាពយន្តឯកសារ Kpop Evolution នៅលើបណ្តាញសង្គមយូធ្យូប Seungyeon បានបង្ហាញអំពីបទពិសោធន៍របស់នាង ក្នុងការសម្រកទម្ងន់ដោយ មិនញុំអាហារអ្វីតែអស់ សូម្បីតែទឹកមួយកែវ កំឡុងពេលដែលនាង ចូលប្រឡូកសិល្បៈលើកដំបូង។តួយ៉ាងរូបនាងក៏បានបន្ថែមថាសមាជិកក្រុម KARA មិនអាចផឹកទឹកបានទេ រហូតដល់ថ្ងៃដែលបានកំណត់។ តារាស្រីរូបនេះបានពន្យល់ថាទឹកមិនអាចធ្វើឱ្យរាងកាយមនុស្សឡើងទម្ងន់នោះទេ ប៉ុន្តែបើយើងផឹកតែ ១ ពែងប៉ុណ្ណោះ វានឹងអាចធ្វើឱ្យពោះមើលទៅធំប៉ោងមិនរាបស្មើរ ហេតុដូច្នេះនៅពេលដែលមានកយ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេដែលសមាជិកក្រុម KARA រូបនេះ បានបង្ហាញពីបទពិសោធន៍គួរឱ្យរន្ធត់នៃការសម្រកទម្ងន់ ព្រោះកាលពីឆ្នាំ ២០១៤ តារាស្រីដែលកើតក្នុងឆ្នាំ ១៩៨៨ ក៏បានចែករំលែកនូវ នៅពេលដែលនាងបានស្រកទម្ងន់ រហូតដល់ដួលសន្លប់ បន្ទាប់ពីបានការតមអាហារយ៉សូមទស្សនារូបភាពខាងក្រោម៖
Seungyeon
Seungyeon
រាងរបស់Seungyeon កាលនៅសមាជិកក្រុម Kara
ក្រុម Kara