កើតមក ទោះជួបទុក្ខលំបាកមែនពិត តែបើអ្នកធ្វើចរិតបែបនេះ ធានាថាគ្មានអ្នកណា ហ៊ានមើលងាយអ្នកទេ

ជីវិត: មនុស្សកើតមករមែងតែងប្រាថ្នាចង់ខ្ពស់មុខ ខ្ពស់មាត់ កើតក្នុងគំនរទ្រព្យមាន មានអ្នកបម្រើឆ្វេងស្តាំ ប៉ុន្តែទោះ ជាយ៉ាងណាក៏ដោយ ក៏មិនមានមនុស្សណាម្នាក់អាចមើលឆ្លុះឃើញនូវជម្រៅជោគវាសនា និងអ្វីដែលខ្លួនប្រាថ្នាចង់បានជាតម្រូវការសម្រាប់ជីវិតរបស់ខ្លួននោះឡើយ។
រូបតំណាង
យ៉ាងណាមិញ ក៏មានមនុស្សមួយចំនួនតូច បានពោលពាក្យមិនពេញចិត្ត ចំពោះជោគវាសនា និងភ័ព្វព្រេង កុសល ផលបុណ្យរបស់ខ្លួន ដែលកើតមក ហេតុអ្វីខ្ញុំក្រ ឯចំណែកគេនោះបែរជាមានទ្រព្យសម្បត្តិ មានឡាន មានផ្ទះល្អ មានគ្រឿងតុបតែងខ្លួនល្អៗ ប្រើប្រាស់ទូរស័ព្ទ និងសម្ភារ:និយមប្តូរផ្លាស់រាប់ភ្លេច រីឯក្រឡេកមើលមកខ្លួនឯងវិញបែរជាក្រ រកតែអង្ករច្រកឆ្នាំងសឹងតែពុំបាន ខោអាវស្អាតបាតពាក់ឲ្យបានសមរម្យនឹងគេគ្មាន។ប៉ុន្តែប្រការដែលគួរតែចងចាំនោះគឺថា បើទោះបីជាអ្នកស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ តែបើអ្នកអនុវត្ត និងប្រកាន់ភ្ជាប់នូវអត្តចរិតទាំង៧ចំនុចខាងក្រោមនេះ ធានាថានឹងគ្មានអ្នកណាហ៊ានមើលងាយអ្នកឡើយ។ ចំណុចទាំង៥ ដែលអ្នកគួរតែអនុវត្តនោះរួមមាន:១/.មានឆន្ទ:តស៊ូ ព្យាយាម និងប្រឹងប្រែងបន្ត
រូបតំណាង
ដូចពាក្យចាស់លោកថា ព្យាយាមគង់បានសម្រេច ប្រសិនបើអ្នកប្រកាន់យកគោលជំហរ និងការប្តេជ្ញាចិត្តបែបនេះ ធានាថាអ្នកនឹងមានជីវិតល្អប្រសើរ អ្នកដទៃគេនឹងមិនមកមើលស្រាលអ្នក ជាពិសេសនៅថ្ងៃណាមួយការតស៊ូ ព្យាយាមរបស់នឹងគង់តែទទួលបានការជោគជ័យជាក់ជាមិនខាន។២/.ពោលពាក្យវិជ្ជមានដាក់ខ្លួនឯងឲ្យបានច្រើន
រូបតំណាង
ការពោលពាក្យលើកទឹកចិត្តដាក់ខ្លួនឯងឲ្យបានច្រើន ជាវិធីមួយដែលអាចជួយអ្នកឲ្យរឹតតែបង្កើនទំនុកចិត្ត និងមិនខ្វល់ខ្វាយពីជីវិតអ្នកដទៃ បានន័យថាស្កប់ស្កល់នឹងអ្វីដែលខ្លួនមាន ព្រមទាំងរីករាយនឹងអ្វីដែលខ្លួនរកបាន៣/. មិនប្រកាន់ផ្នត់គំនិត ឃើញដំរីជុះៗតាមដំរី
រូបតំណាង
ការមិនប្រកាន់ផ្នត់គំនិត ឃើញដំរីជុះៗតាមដំរី នឹងជួយអ្នកឲ្យមានការធូរស្បើយផ្នែកខាងស្មារតីមួយផ្នែក។ មានន័យថា​ អ្នកមិនសប្បាយអរពេលឃើញគេប្រើប្រាស់របស់ថ្លៃ​ៗ និងមិនមែនជាមនុស្សសម័យនិយម​ រត់តាមសម្ភារៈនិយមតាមអ្នកដែលមានទ្រព្យហូរហៀរ ប៉ុន្តែជាមនុស្សដែលស្រឡាញ់ និងពេញចិត្តបច្ចុប្បន្នភាព ព្រមទាំងអ្វីដែលខ្លួនកំពុងមាន។៤/.ព្យាយាមកុំយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃ
ការដែលអ្នកយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃ វានឹងធ្វើឲ្យអ្នកកើតជំងឺបាក់ទឹកចិត្ត ដែលជៀសមិនផុតអ្នកនឹងមានអារម្មណ៍គិតតែម្នាក់ឯងថា ហេតុអ្វីខ្ញុំមិនដូចគេ ហេតុអ្វីខ្ញុំអន់ជាងគេ ការធ្វើបែបនេះនឹងបង្អាក់អ្នកនិងមិនអាចជួយឲ្យអ្នកអាចស្វែងរកអ្វីដែលខ្លួនចង់បាន ផ្ទុយទៅវិញនឹងមានមនុស្សមួយចំនួននឹងនៅតែបន្តមើលងាយអ្នកជាក់ជាមិនខាន។៥/.បន្ទាបខ្លួន មិនវ៉ៃអែប ស៊ីអប និងមិនស៊ីជោរ
រូបតំណាង
បើទោះបីជាអ្នកមិនមានទ្រព្យសម្បត្តិធំដុំ ឬក៏មិនមានអ្វីដែលអស្ចារ្យលើសអ្នកដទៃក៏ដោយ តែបើអ្នកចេះ បន្ទាបខ្លួន មានចរិតមិនចេះវ៉ៃអែប ស៊ីអែប និងមិនមានអារម្មណ៍ទំនោរទៅតាមអ្នកដទៃ ច្បាស់លាស់មនុស្សមួយចំនួននៅជុំវិញខ្លួនអ្នក នឹងឲ្យតម្លៃព្រមទាំងលើកសរសើរអ្នកជាក់ជាមិនខាន៕