កូវីដធុញទ្រាន់មែនទេ? តិចនិកទាំងនេះ ដែលជួយអ្នករៀន អនឡាញប៉ុន្មានម៉ោង ក៏មិនបែកឆ្វេងដែរ

  • អាទិត្យ ១១ មេសា, ២០២១ ១៥:០៥
យល់ដឹង: សម័យកាលកូវីដមិនថានរណាក៏ដូចជានរណាដែល តែងតែមានអារម្មណ៍ថាធុញទ្រាន់ អផ្សុក មិនដឹងថាទៅណាមកណា ខណ: ពេលដែលបរិបទសង្គម និងការរស់នៅត្រូវបានធ្វើការផ្លាស់ប្តូរ និងជាពិសេសទៅទៀតនោះ សូម្បីតែការសិក្សា រៀនសូត្រក៏អនុវត្តតាមបែបគន្លងថ្មី ដោយត្រូវធ្វើការសិក្សាពីចម្ងាយ
រូបតំណាង
យ៉ាងណាមិញ ជុំវិញប្រធានបទរៀនអនឡាញនេះ ក៏មានសិស្សមួយចំនួន ក៏ដូចជាក្រុមមនុស្សមួយចំនួនតូចបានសួរថា តើធ្វើយ៉ាងមិញដើម្បីឲ្យខ្ញុំរៀនអនឡាញផ្តោតអារម្មណ៍បានល្អ កុំឲ្យបែកអារម្មណ៍រកគិតចង់ងងុយគេង ភ្លេចស្តាប់គ្រូពន្យល់ និងមិនមានអារម្មណ៍ថាធុញទ្រាន់។ តោះដើម្បីស្រាយចម្ងល់ទា១/.មានគោលដៅ និងផ្តោតអារម្មណ៍លើការរៀនអនឡាញ
រូបតំណាង
ពេលអ្នកមានគោលដៅក្នុងការរៀនមានន័យថា អ្នកអាចស្រមៃថាពេលដែលអ្នករៀននូវមេរៀនមួយនេះចេះ វាអាចនឹងជួយអ្នកប្រលងជាប់ មានពិន្ទុល្អ ទទួលបានចំណាត់ថ្នាក់ល្អ ម៉ាក់ប៉ាទិញកាដូឲ្យ ឬក៏លោកគ្រូ-អ្នកគ្រូសរសើរ នោះវានិងក្លាយជាវិធីសាស្រ្តមួយដែលជួយអ្នករៀនអនឡាញយ៉ាងណាក៏មិនអាចធុញទ្រាន់២/.រៀបចំកាលវិភាគរៀនឲ្យបានត្រឹមត្រូវ
រូបតំណាង
ការរៀនមានបែបបទ និងកាលវិភាគត្រឹមត្រូវ និងជួយអ្នកអាចក្លាយជាមនុស្សមានរបៀបរបប និងអាចជាសិស្សពូកែក្នុងថ្នាក់។ម្យ៉ាងវិញទៀតការរៀនអនឡាញ ដែលមានកាលវិភាគច្បាស់លាស់ ពោលគឺចេញពីម៉ោងមួយទៅម៉ោងមួយមានភាពច្បាស់លាស់ នោះវានឹងក្លាយជាផ្នែកមួយដែលអាចជួយអ្នកក្នុងការបង្កើនសមត្ថភាពរៀ៣/.ធ្វើការរៀបចំកន្លែងរៀនឲ្យមានបរិយាកាសល្អ
រូបតំណាង
បរិយាកាសនៃការរៀនវាពិតជាមានសារសំខាន់ណាស់ក្នុងការជួយអ្នកឲ្យបង្កើនចំណង់សិក្សាកាន់តែប្រសើរឡើង។ឧបមាថាប្រសិនជាកន្លែងដែលអ្នកកំពុងរៀនមានសុទ្ធតែសំរាម និងក្អិនមិនល្អនោះ ច្បាស់ណាស់អ្នកនិងអាចរៀនបានឡើយ។ផ្ទុយទៅវិញ ប្រសិនបើបរិយាកាសនៅជុំវិញកន្លែងសិក្សាល្អវិញនោះ ពោលគឺមានខ៤/.សកម្មក្នុងការរៀន និងហ៊ានសួរតបត ទៅលោកគ្រូ-អ្នកគ្រូពេលមានចម្ងល់
រូបតំណាង
ការសកម្មនៅក្នុងការរៀន និងបង្កើននូវចំណង់ក្នុងការរៀនរបស់អ្នកឲ្យកាន់តែកើនឡើងបន្ថែមមួយកម្រិត។ឧទាហរណ៍ពេលណាដែលអ្នកមានសំណួរ ចេះហ៊ានសួរលោកគ្រូ អ្នកគ្រូ និងនៅពេលដែលលោកគ្រូ អ្នកគ្រូ សួរសំណួរណាមួយក្នុងមេរៀននោះ វានិងជួយឲ្យអ្នកកាន់តែសកម្មក្នុងការរៀន និងបំបាត់ភាពខ្ជិលច៥/.រកកន្លែងស្ងាត់ និងគ្មានសម្លេងរំខានពីអ្នកនៅជុំវិញ
រូបតំណាង
កន្លែងរៀនដ៏ស្ងប់ស្ងាត់ និងមិនមានសម្លេងឡូឡា គឺជាជម្រើសដ៏ល្អសម្រាប់អ្នកសិក្សាគ្រប់រូប ជាពិសេសអ្នកដែលរៀនអនឡាញ។ព្រោះពេលណាមានសម្លេងរំខាន ច្បាស់លាស់វានឹងធ្វើឲ្យអ្នកបែកអារម្មណ៍ និងមិនអាចផ្តោតលើខ្លឹមសារមេរៀនបានល្អ។៦/.មានពេល-និងម៉ោងសម្រាកបន្ទាប់ពីរៀនរួច
រូបតំណាង
ការរៀនច្រើនម៉ោងជាប់ៗគ្នាពេក ច្បាស់ណាស់វានឹងធ្វើឲ្យអ្នកធុញ។ជាជម្រើសដែលល្អអ្នកគួរណាស់ តែចេះលៃលកពេលវេលាសម្រាក បន្ទាប់ពីការសិក្សាដូចជាការស្តាប់តន្រ្តី ការលេងហ្គេម ឬការមើលហ្វេសប៊ុក ឬជជែកលេងជាមួយមិត្តភក្តិ ព្រោះការធ្វើបែបនឹងជួយឲ្យខួរក្បាល និងសរីរាង្គប្រសាទរបស់អ