ការពិត ​៥ យ៉ាងអ្នកគួរទទួលយកវា ហើយព្រមដើរចេញ​កុំឲ្យគ្រាំចិត្តខ្លាំងជាងនេះ​

ពាក្យចាស់លោកពោលថា "ពាក្យពិតរែងស្លែង...សម្តីស្មោះទាស់ត្រចៀក..." ពាក្យនោះមកពី អំពើមនុស្សមិនព្រមទទួលយកការពិត ចូលចិត្តតែស្តាប់ពាក្យអ្វីដែលផ្អែមៗទើបបណ្តាលឲ្យពួកគេរកនូវភាពឈឺចាប់។ ដូចនេះ​ដើម្បីកុំឲ្យរងការឈឺចាប់ខ្លាំងពេក មនុស្សគ្រប់រូបត្រូវរៀនទទួលយកនូវការពិត ​៥ យទី​១. មិនមាននរណាដែលនឹងមកស្រឡាញ់យើង ហើយច្បាស់លាស់ជាមួយយើងរហូតទេ
មិនមាននរណាដែលនឹងមកស្រឡាញ់យើង ហើយច្បាស់លាស់ជាមួយយើងរហូតទេ
ការស្រលាញ់មិនមានភាពស្ថិតស្ថេរបាននោះទេ ពេលខ្លះវាអាចមានត្រឹមតែនៅក្នុងភាពយន្តប៉ុណ្ណោះ។ ដូចនេះ មនុស្សគ្រប់រូប ជាពិសេសយុវវ័យគប្បីរៀនរស់ដោយខ្លួនឯង ស្រលាញ់ខ្លួនឯងឲ្យច្រើនៗ កុំខ្លួនធ្វើជាបញ្ញើក្អែកដែលត្រូវការអ្នកដទៃដើម្បីបន្តជីវិត។ទី២. រឿងអ្វីដែលមិនគួរដឹង មិនបាច់ចង់ដឹងទេ
រឿងអ្វីដែលមិនគួរដឹង មិនបាច់ចង់ដឹងទេ
មានរឿងរាប់ម៉ឺន សែន លាន នៅលើលោកនេះ ហើយមានរឿងមួយចំនួនដែរវាទាក់ទងនិងយើង ក៏ប៉ុន្តែរឿងខ្លះប្រសិនបើមានគេហាមឃាត់ ឬមិនចង់ឲ្យយើងដឹង សូមកុំព្យាយាមចង់ដឹងពីវាអី ព្រោះវានាំតែធ្វើឱ្យខ្លួនឯងពិបាកចិត្តតែប៉ុណ្ណឹង។ទី៣. កុំសួររកហេតុផលពីអ្នកដែលគេអស់ចិត្ត
កុំសួររកហេតុផលពីអ្នកដែលគេអស់ចិត្ត
មនុស្សតែដល់ពេលមួយគេ ឆ្អែតចិត្ត អស់ចំណង់ ឬ តណ្ហា និងយើងគេតែងតែរកលេស ចង់បែកចែកផ្លូវគ្នាហើយ បើសិនជាគេចង់ទៅ​ហើយ ដោះលែងគេទៅ ព្រោះបើគេអស់ចិត្តហើយគ្មានហេតុផលណាមួយដែលគេត្រូវនិយាយឡើយ។ទី​៤. ស្រឡាញ់ខ្លួនឯងឱ្យច្រើន កុំស្រឡាញ់អ្នកដទៃខ្លាំងពេក
ស្រឡាញ់ខ្លួនឯងឱ្យច្រើន កុំស្រឡាញ់អ្នកដទៃខ្លាំងពេក
ការស្រលាញ់គឺតែងតែអ៊ីចឹង មុនស្រលាញ់និយាយថា និងថែរក្សាគ្នាមួយជីវិត​តែចុងក្រោយក៏បែកគ្នា​ ហើយសន្យានោះក៏បានចប់ ពីព្រោះគ្មានការស្ថិតស្ថេរបែបនេះ គឺត្រូវត្រៀមចិត្តសម្រាប់ឈឺខ្លះ ហើយកាត់ចិត្តទៅលើរឿងគ្រប់យ៉ាងដែលកើតឡើង​ មិនស្នេហា ឬមិត្តភាព។ទី​៥. លះបង់ខ្លះទៅ ចាត់ទុកថាខ្លួនឯងធ្វើកម្មមិនល្អទៅ
លះបង់ខ្លះទៅ ចាត់ទុកថាខ្លួនឯងធ្វើកម្មមិនល្អទៅ
ពេលខ្លះរឿងនោះវាត្រូវកើតឡើង ទោះយើងខំឃាត់ ហាមបែបណា ក៏នៅតែបែបនោះដដែលហ្នឹង។ អ៊ីចឹង មិនបាច់ទៅសោកស្តាយដោយសារអ្នកដទៃច្រើនពេកទេ ព្រោះពេលដែលអ្នកឯកា មានតែខ្លួនអ្នកប៉ុណ្ណោះដែលនៅមើលថែខ្លួនឯង៕