ក្ដៅៗ រដ្ឋបាលខេត្តក្រចេះ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាកម្មកររោងចក្រ ឌីនហាន់

  • ច័ន្ទ ១២ មេសា, ២០២១ ១៦:២៦
ក្រចេះ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី ១២ ខែមេសា មុននេះបន្តិច បានឱ្យដឹងថា ខេត្តក្រចេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ០១ករណី នៅក្នុងស្រុកស្នួល ខេត្តក្រចេះ លើឈ្មោះ ជុំ ចន្ធី ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រតាមការបញ្ជាក់ ឈ្មោះ ជុំ ចន្ធី បានធ្វើដំណើរវិលត្រឡប់ពីរាជធានីភ្នំពេញ ខេត្ដក្រចេះនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២១ ហើយមន្រ្ដីជំនាញសុខាភិបាល និងអាជ្ញាធរមូលដ្ឋានបានឱ្យធ្វើចត្តាឡីស័កនៅផ្ទះ។ បន្ទាប់ពីទទួលបានព័ត៌មានថា រោងច្រក ឌីន ហាន់ មានករណីផ្ទុះជំងឺកូវីដ១៩ អាជ្ញាធរយ៉ាងណាមិញ រដ្ឋបាលខេត្តក៏បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋដែលបានមានការពាក់ព័ន្ធ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ១៩ខាងលើ សូមប្រញាប់ទៅជួបក្រុមគ្រូពេទ្យ ដើម្បីពិនិត្យសុខភាព និងយកសំណាកតេស្ដជាបន្ទាន់៕សូមអានសេចក្ដីលម្អិតរបស់រដ្ឋបាលខេត្តក្រចេះខាងក្រោម៖
លិខិតជូនដំណឹង