បរាជ័យរបស់ Atletico ក្នុងការយក៣ពិន្ទុយប់មិញ ធ្វើឱ្យ Real Madrid កាន់តែខិតជិតក្នុងការឡើងទៅកាន់កំពូលតារាង

បរទេស៖ ក្រុមរបស់លោក Diego Simeone បានប្រកួតស្មើរជាមួយក្រុម Real Betis ដែលធ្វើឲ្យក្រុម Atletico Madrid បាត់បង់ពីរពិន្ទុបន្ថែមដែលធ្វើឲ្យគម្លាតពីក្រុមតាមពីក្រោយ Real Madrid និង FC Barcelona កាន់តែខិតជិ
ការប្រកួតរវាងក្រុម Real Betis ជាមួយនឹង Atletico Madrid
យ៉ាងណាមិញ ការបាត់បង់ពិន្ទុរបស់ក្រុមស្ថិតនៅក្រុងម៉ាឌ្រីត ធ្វើឲ្យការប្រជែងពាននៅលីគកំពូលអេស្ប៉ាញកាន់តែក្តៅគគុកទៅៗ ខណៈដែលក្រុមលេខ១ដល់លេខ៣គឺពិន្ទុរៀបតាមលំដាប់ពីលើចុះក្រោមដោយខុសគ្នាតែមួយពិន្ទុប៉ុណ្ណោះ។
តារាងពិន្ទុរបស់លីគកំពូលអេស្ប៉ាញគិតត្រឹមសប្តាហ៍ទី៣០
ទោះបីជាយ៉ាងនេះក៏ដោយក៏យើងមិនអាចសន្និដ្ឋានថាក្រុមណាជាអ្នកឈ្នះជើងឯករដូវកាលនេះណាស់ ខណៈដែលក្រុមទាំងអស់នៅសល់៨ប្រកួតក្នុងដៃទៀតទើបចប់រដូវកាល៕