មនុស្សស្រីបែបណាវិញទៅ ដែលមនុស្សប្រុសស្រលាញ់ មិនចេះធុញ?

តើភាពទាក់ទាញរបស់នារី​​​ ដែលធ្វើឲ្យ​បុរសឈ្លក់វង្វេងដល់ថ្នាក់ស្រលាញ់មិនចេះធុញគឺជាអ្វី? អាចជារូបសម្បត្តិ កាយវិការនិង អត្តចរិtដែលមានលក្ខណៈសំខាន់ជាងគេ ដែលអាចធ្វើឲ្យ​មនុស្សប្រុស នឹងស្រលាញ់អ្នកគ្មានថ្ងៃប្រួលប្រែនោះ?ជាទូទៅក្នុងពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនបានយល់ឃើញថា ភាពទាក់ទាញនិង មន្តស្នេហ៍របស់មនុស្សស្រីដែលធ្វើឲ្យ​មនុស្សប្រុសស្រលាញ់មិនធុញទ្រាន់ គឺស្ថិតនៅសម្រស់តែមួយមុខគត់ ចម្លើយនេះគឺមិនខុសទេ ប៉ុន្តែក៏មិនត្រូវទាំងស្រុងដែរ ដោយសារនៅខ្វះចំណុចសំខាន់មួយចំនួនមកបន្ថែមទៀដោយឡែក ក្រៅពីសម្រស់និង​ ការតុបតែងខ្លួននោះ គឺមានចំណុចធំៗផ្សេងទៀត ដែលនារីត្រូវតែមាន ដើម្បីឲ្យ​មនុស្សប្រុសស្រលាញ់អ្នកខ្លាំងនិង មិនអាចឈានជើងចេញទៅចោលអ្នកបានឡើយ ទោះបីស្ថិតក្នុងស្ថានការណ៍បែបណាក្តី។តោះចង់ដឹងអត់ថានារីៗត្រូវមានចំណុចណាខ្លះដែលធ្វើឲ្យ​មនុស្សប្រុសស្រលាញ់មិនចេះធុញ៖១.មនុស្សស្រីដែលគំនិតវិជ្ជមានចំពោះមនុស្សស្រីដែលមានគំនិតបែបវិជ្ជមាន គឺឆាប់យល់ការណ៍ណាស់ ដោយពួកគេនឹងមិនប្រកាន់ច្រើនឬ រករឿងដោយគ្មានហេតុផលឡើយ ដូច្នេះទោះបីជារូបសម្បត្តិមិនសូវស្អាតក្តីក៏ប្រុសអាចចាប់អារម្មណ៍ទៅអត្តចរិករបស់នារីប្រភេទនេះដែរ។
រូបតំណាង
២.មនុស្សស្រីដែលឆ្លាតនេះមិនមែនជារឿងដ៏គួរឲ្យ​ភ្ញាក់ផ្អើល​ដែលមនុស្សគ្រប់រូបតែងតែចាប់អារម្មណ៍ទៅមនុស្សស្រីដែលប្រាជ្ញា វាងវៃនោះប៉ុន្តែមិនមានន័យថាឆ្លាតក្នុងការកុហកបោកប្រាស់អ្វីឡើយ គឺឆ្លាតចេះគិតមុខគិតក្រោយនោះទេ  ក្រៅពីនេះទៀតបុរសៗគឺប្រាកដជាគ្មាននរណាចង់បានគូស្នេហ៍ មិនសូវចេះគិតនោះ
រូបតំណាង
៣. មនុស្សស្រីដែលចេះគួរសមនិង ចេះគោរពចាស់ទុំរួមទាំង អ្នកដទៃនៅពេលខ្លះទោះបីជាពេលខ្លះមនុស្សស្រីម្នាក់ដែលមានសម្រស់ស្អាតខ្លាំងយ៉ាងណាក្តី តែបើនិយាយស្តីមិនចេះគិត មិនគោរពគេឯង ជាពិសេសគឺចាស់ទុំនោះ ជឿថាមនុស្សប្រុសភាគច្រើនគឺមិនអាចទ្រាំបានឡើយ។
រូបតំណាង
៤. មនុស្សស្រីដែលឆាប់យល់ចិត្តនេះអាចជាចំណុចសំខាន់មួយដែរ ដោយនារីគួរតែយល់ដែរ មនុស្សប្រុសដែលមានវ័យចាប់ពី២០ឡើង គឺពួកគេមិនចូលចិត្តនៅក្បែរមនុស្សដែលគេស្រលាញ់រាប់ម៉ោងឬ រាល់ថ្ងៃពេកនោះទេ ដោយពួកគេត្រូវការចំណាយពេលវេលាសម្រាប់ខ្លួនឯង មិត្តភក្តិនិង ក្រុមគ្រួសារគេខ្លះដែរ។
រូបតំណាង
៥.មនុស្សស្រីដែលមិនរអ៊ូរទាំច្រើនមនុស្សប្រុសទាំងអស់គឺប្រាកដជាមិនចូលចិត្តមនុស្សស្រីដែលនិយាយដដែលៗនិង រអ៊ូរទាំច្រើនឡើយ ដូច្នេះនារីៗគួរតែកាត់បន្ថយការរអ៊ូចេះខ្លះនិង រឿងល្មមគួរតែខន្តីខ្លះទើបល្អ។
រូបតំណាង
៦.មនុស្សស្រីដែលចរិកដូចក្មេងពិតណាស់ មនុស្សស្រីដែលមានចរិក ងរតិចៗ ដូចកូនក្មេងគឺមើលទៅពិតជាគួរឲ្យស្រលាញ់ណាស់ ប៉ុន្តែអាចកុំឲ្យជ្រុលហួសហេតុ ដែលអាចបណ្តាលឲ្យមើលទៅសាំនិង ធុញទ្រាន់វិញ។
រូបតំណាង
៧.មនុស្សស្រីដែលមិនអាត្មានិយមជាទូទៅគ្មានមនុស្សប្រុសណាចង់បានដៃគូស្នេហាជាមនុស្សស្រីអាត្មានិយមគិតតែផលប្រយោជន៍ខ្លួននោះឡើយ ដោយមនុស្សប្រុសគ្រប់ៗគ្នាតែងចង់រកមនុស្សស្រី ដែលចេះបារម្ភនិង គិតពីអ្នកដទៃដែលនៅក្បែរខ្លួនផងដែរ។
រូបតំណាង
៨.មនុស្សស្រីដែលចេះលេងសើចនិង ញញឹមខ្លះធម្មតាមនុស្សប្រុសភាគច្រើនតែងតែស្រលាញ់មនុស្សស្រី ដែលចេះកំប្លែងនិង លេខសើចតិចតួចដែរ ដោយប្រសិនជាមនុស្សស្រីដែលមានមុខស្មើគ្រប់ពេលមិនចេះរីកនោះ ជឿថាដៃគូអាចនឹងបាត់បង់ក្តីស្រលាញ់បន្តិចម្តងៗ ដោយអាចគិតថាខាងស្រីមិនពេញចិត្តចំពោះវត្តមានរបស់គេឡើយ។
រូបតំណាង