ទោះបីជា​កូវីដយ៉ាងណា​​ ក៏រមណីយដ្ឋានប្រវត្តិសាស្រ្ត​វត្តភ្នំ​​​​​​​​ នៅតែរៀបចំស្រស់ស្អាត​​​​​ ដូចរាល់ឆ្នាំ​​ តែមិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំ​ ដូចឆ្នាំមុនៗទេ

  • ច័ន្ទ ១២ មេសា, ២០២១ ១៩:០២
ភ្នំពេញ៖​​​​​​​​​​​​ ជារៀងរាល់ឆ្នាំ​​ រមណីយដ្ឋានប្រវត្តិសាស្រ្ត​វត្តភ្នំ​​​​​ តែងតែរៀបចំតុបតែង​​​ ជាមួយនឹងរូបតំណាងតាមឆ្នាំនីមួយៗ​​​ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ​​​បានទស្សនា​​ និងកម្សាន្ត​​​​ភ្នែក។​ យ៉ាងណាមិញ​​នៅក្នុងឆ្នាំនេះដែរ​​  សាលារាជធសាលារាជធានីភ្នំពេញបាន នឹងកំពុងរៀបចំតុបតែងរូបសត្វគោ​​ តំណាងឆ្នាំឆ្លូវនៅរមណីយដ្ឋានប្រវត្តិសាស្ត្តវត្តភ្នំ ដោយឆ្នាំនេះអាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតអោយមានការប្រមូលផ្តុំកំសាន្តដូចឆ្នាំមុនៗទេ ដោយសារកម្ពុជាយើងកំពុងឆ្លងរាតត្បាតជំងឺកូវីដ-១៩ក្នុងសហគមន៍។សូមបញ្ជាក់ថា ឆ្នាំនេះសង្គ្រាន្តចូលមកនៅក្នុងថ្ងៃពុធ ៣កើត ខែពិសាខត្រូវនឹងថ្ងៃ១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៤:០០នាទីព្រឹក ទៀបភ្លឺ (រំលងអធ្រាត្រនៃយប់ថ្ងៃ១៣) ៕