ភាពសោកស្ដាយទាំងនេះ របស់មនុស្ស ដែលពួកគេមិនអាចបំភ្លេចបាន

មនុស្សយើងម្នាក់ៗប្រាកដណាស់ គ្មាននរណាម្នាក់ដែលចង់កើតទុក្ខបុកម្និញជាមួយនឹងរឿងរ៉ាវ ដែលបានកន្លងផុតហួលទៅនោះទេ បន្តែមានអតីតកាលខ្លះបានលោងបន្លាច​ ជីវិតពួកគេ និងបានធ្វើឱ្យពួកគេមានភាពសោកស្ដាយ និងមានវិប្បដិសារី គ្មានសេចក្ដីសុខក្នុងចិត្ត  និងរឿងមួយចំនួនទៀតទោះចង់លុបចេញពីខួរក្បាលក៏មិនអាចបំភ្លេចបានដែរ។ តែសម្រាប់មនុស្សមួយចំនួនធំពួកគេតែងតែមានភាពសោកស្ដាយចំពោះរឿងរ៉ាវដែលសំខាន់ៗក្នុងជីវិត ហើយពួកគេតែងតែគិតថាបើសិនជាទាញពេលវេលានោះត្រឡប់ក្រោយមកវិញបានគេនឹងមិនឱ្យរឿងទាំងអស់នោះកន្លងហួសដោយភាពឈឺចាប់និងមានភាពស្ដាយក្រោយបែបនេះទេ ។ចង់ដឹងថាភាពសោកស្ដាយរបស់មនុស្សទាំងអស់នោះមានអ្វីខ្លះទៅអានទាំងអស់គ្នា៖១. ពេលវេលាៈ
រូបតំណាង
អ្នកដឹងទេថាពេលវេលាវាពិតជាមានតម្លៃប៉ុណ្ណា សូម្បីតែមួយវិនាទីឡើងទៅ តែអ្នកទាំងអស់គ្នាបានមើលរំលងវា ដោយអ្នកទាំងអស់គ្នាបានចំណាយពេលដោយឥតប្រយោជន៍ជាមួយនិងរឿងដែលធ្វើឱ្យអ្នកមិនរីកចម្រើនទៅមុខ មិនតែប៉ុណ្ណោះថែមទាំងអាចបំផ្លាញអនាគតរបស់អ្នកក៏មាន  ក្នុងនោះមនុស្សមួយចំនួនទៀតមានទម្លាប់ពន្យាពេលវេលាជាមួយនិងកិច្ចការតូចៗ ដែលក្លាយទៅជាទម្លាប់ដល់ការពន្យាពេលក្នុងការសម្រេចជាមួយរឿងរ៉ាវសំខាន់ៗជាច្រើនទៀត ដោយអ្នកចាប់ផ្ដើមចាប់ទុកថាពេលវេលាលេងសំខាន់ទៀតហើយ អ្នកលែងចង់មើលម៉ោង អ្នកលែងចង់គោរពពេលវេលា  ពីមួយថ្ងៃទៅមួយថ្ងៃអ្នកវាបានធ្វើឱ្យអ្នក ដុនដាបទៅៗ មិនរីកចម្រើន ទម្រាំអ្នកដឹងខ្លួនថាខ្លួនឯងពិតជាចោលពេលវេលចោលឥតប្រយោជន៍វាស្ទើតែហួសពេលទៅហើយ។២.សុខភាពៈ
រូបតំណាង
តើអ្នកដឹងទេថា សុខភាពគឺជាអ្វីគ្រប់យ៉ាងនៃជីវិតរបស់យើង បើអ្នកបានបាត់បង់សុខភាពទៅហើយនោះគឺហាកបីដូចជាបានបាត់បង់អ្វីៗគ្រប់យ៉ាងដូចគ្នា។ រាល់ថ្ងៃអ្នកបានខិតខំរកស៊ីធ្វើការដើម្បីជីវិត​ ចុះអ្នកមានដែលធ្លាប់បានគិតទេថាពេលដែលអ្នកខិតខំមិនគិតដស់សុខភាពតើវានិងទៅជាយ៉ាងណា យើងមិនអាច លុយដែលខំរកបានរាប់ម៉ឺនដុល្លារមកទិញសុខភាពយកមកវិញបាននោះទេ ​។ សូម្បីតែរឿងតូចតាចក៏អ្នកមិនគិតដល់ដែរ ដូចជាការហាត់ប្រាណ ឬ របបអាហារផ្សេងក៏អ្នកមិនគិតដល់ថារបស់ណាគួរញាំរបស់ណាមិនគួរញាំ និងពេលណាគួរញាំពេលណាមិនគួរញាំ នេះហើយជាទម្លាប់ដែលអ្នកមិនបានចាប់អារម្មណ៍វាសូម្បីតែបន្តិច  នៅពេលដល់ថ្ងៃមួយអ្នកបានសោកស្ដាយ ជាមួយនិងទម្លាប់ទាំងអស់នេះ ហើយចាប់ផ្លើមគិតថា ជីវិតមួយនេះគឺ មានតែមួយទេ។៣. ការទុកចិត្តលើមនុស្សខុសៈ
រូបតំណាង
  តើអ្នកដឹងទេមិត្តភាព ឬទំនាក់ទំនង មិនថាស្នេហា មិត្តភ័ក្តិ  ឬក៏អ្វីផ្សេងនោះទេ គឺសុទ្ធសឹងតែកើតចេញពីសេចក្ដីស្រឡាញ់និងសេចក្ដីទុកចិត្តគ្នាទៅវិញទៅមក។ ​ប៉ុន្តែអ្នកមិនដឹងទេថាមនុស្សទាំងអស់នោះរាប់អានអ្នកដោយស្មោះពីចិត្តឬក៏អត់នោះទេ ឬមួយគេរាប់អានយើងដោយគ្រាន់តែផលប្រយោជន៍របស់គេ។ នេះហើយជាសំនួរគ្មានចម្លើយ ដោយសារពួកគេមិនអាចមើលធ្លុះពីជម្រៅដួងចិត្តរបស់ពួកគេទាំងនោះបានទេ រហូតដល់ថ្នាក់មានមនុស្សជាច្រើនបានទទួលរងនូវអារម្មណ៍មិនល្អ និង រងគ្រោះដោយសារការទុកចិត្ត លើមនុស្សដែលខ្លួនស្រឡាញ់ព្រមទាំងមិននឹកស្មានដល់ថា គេជាមនុស្សដែលមានពិសពុលបែបនេះ ។នេះហើយជារឿងដែលធ្វើឱ្យពួកគេសោកស្ដាយ ក្នុងជីវិត មិនអាចបំភ្លេចបាន ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងមនុស្សនៅជុំវិញខ្លួន។៤. មិនបានចាប់យកឱកាស
រូបតំណាង
ការមកដល់នូវឳកាសណាមួយ គឺភាគច្រើនមានតែម្ដងនោះទេ បើសិនជាយើងបណ្ដោយឱ្យវាកន្លងផុតហួសទៅនោះវាពិតជាសោកស្ដាយ ខ្លាំងណាស់ ។ សម្រាប់មនុស្សយើងនៅពេលដែលមានឱកាសមកដល់ មិនថាការងារ ការសិក្សា ឬរឿងផ្សេងៗនោះទេ ពួកគេតែងតែមានគំនិតមួយថា កុំទាន់អាល ចាំមើលសិន សមត្ថភាពមិនដល់ ចាំបន្ទិចទៀត  ចាំពេលក្រោយ  ទាំងនេះជាការរារេកចិត្ត  ដែលវាស្មើរនិងមិនព្រមឱ្យខ្លួនឯងបានអភិវឌ្ឍន៍ទៅមុខដូចអ្នកដ៏ទៃ។ មនុស្សដែលបានចាប់យកឱកាសពួកគេទាំងនោះបានគឺមានគំនិតនៅក្នុងចិត្តរបស់ពួកគេរួចស្រេចទៅហើយថា នោះគឺជាឳកាសមាសឳកាសឳកាសប្រាក់   ហើយពួកគេទាំងនោះភាគច្រើនធ្វើ ដំណើរទៅមុនយើងមួយជំហានបាត់ទៅហើយ  ជួនកាលឳកាសទាំងនោះបានធ្វើឱ្យគេទាំងនោះរីកចម្រើនជាងយើងរាប់រយដងឯនោះ។ ទាំងនេះវាបានធ្វើឱ្យយើងមានភាពសោកស្ដាយ និងស្ដាយក្រោយ ជាមួយឳកាសទាំងអស់នោះតែវាបានកន្លងផុតទៅហើយ។៥.  បាត់បង់មនុស្សស្រឡាញ់ខ្លួន និងមនុស្សខ្លួនស្រឡាញ់ៈ
រូបតំណាង
 រឿងទាំងពីនេះគឺមានភាពខុសគ្នា·        បាត់បងមនុស្សដែលស្រឡាញ់ខ្លួនៈ ត្រង់ចំនុចនេះគឺ មិនថាស្នេហា គ្រួសារ មិត្តភ័ក្តិ ឬមិត្តភាពផ្សេងៗ  អ្នកនិងស្ដាយក្រោយអស់មួយជីវិតរបស់អ្នកនៅពេលដែលគេចាកឆ្ងាយពីអ្នកលែងត្រឡប់មកជារាងរហូត  អ្នកនិងនិកឃើញជាមួយទង្វើល្អៗ ស្នាមញញឹមមករកអ្នក ក្ដីស្រឡាញ់ដែលអស់ពីចិត្ត ទាំងនេះវាបានធ្វើឱ្យអ្នកសោកស្ដាយ ជាខ្លាំង ប៉ុន្តែ វាបានហួសពេលទៅហើយ ទំរាំអ្នកបានយល់ពីតម្លៃនៃបេះដូងរបស់គេចំពោះខ្លួន។·        មនុស្សដែលខ្លួនស្រឡាញ់ៈ មិនថាស្នេហា គ្រូរសារ មិត្តភាពផ្សេងៗ ពិតណាស់បើសិនជាពួកគេឃ្លាតឆ្ងាយទៅ នោះគឺមានតែភាពសោកស្តាយ ហើយពិតណាស់ពួកគេទាំងអស់នោះគឺតែងតែលួចបន្ទោសខ្លួនឯង ថាមិនព្រមថែរក្សាអ្នកទាំងអស់នោះឱ្យអស់ពីសមត្ថភាព  តែបើសិនរឿងរ៉ាវទាំងអស់ មានដើមហេតុមកពីយើងវិញនោះគឺវាពិតជាមានវិប្បដិសារីអស់មួយជីវិត ដូចជាការធ្វេសប្រហេស និងការមិនប្រុងប្រយ័ត្នរបស់យើងជាដើម។៦. មិនបានសម្រេចនូវក្ដីសុបិន្តៈ
រូបតំណាង
សម្រាប់ចំនុចនេះគឺសមដៅទៅដល់មនុស្សដែលមានវ័យចំណាស់ដែលលេងមានពេលវេលាច្រើនសម្រាប់បំពេញក្ដីស្រម៉ៃរបស់ពួកគេ ដោយក្នុងនោះកាលពីពួកគេនៅវ័យក្មេងម្នាក់ៗតែងតែ មានគោលដៅ​ និងមាននូវក្ដីសុបិន្តរៀងៗខ្លួន សម្រាប់ជីវិតរបស់ពួកគេ។ ប៉ុន្តែក្ដីសុបិនទាំងនោះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចបានសម្រេច ដោយគ្រាន់តែគិតៗនោះទេគឺត្រូវមានឆន្ទៈក្នុងការធ្វើ និងភាពតស៊ូអំណត់ជំនះរាលឧបសក្គទាំងអស់ ទាំងនេះហើយបានធ្វើឱ្យមនុស្សមួយចំនួនធំមានការសោកស្ដាយ ដោយមិនព្រមខិតខំកាលពីនៅក្មេងដើម្បីសម្រេចនូវក្ដីសុបិន្តដែលធ្លាប់ បានកំណត់ទុកនៅក្នុងបេះដូង ហើយការសោកស្ដាយនេះវាបានហួសពេលទៅហើយ ព្រោះពេលនេះវាស្ទើរតែគ្មានពេលសម្រាប់បំពេញក្ដីស្រម៉ៃមួយនេះឱ្យសម្រេចនោះទេ៕