ទោះប្រាក់ខែតិច ប៉ុន្មានក្បាច់នេះ អាចសល់លុយបានរាល់ខែ

យល់ដឹង៖ ប្រសិនបើអ្នកកំពុងព្យាយាមសន្សំប្រាក់លើប្រាក់ចំណូលទាប វាអាចមានអារម្មណ៍ថាប្រឈមមុខទៅនឹង បញ្ហាជាច្រើន ក៏ព្រោះតែយើងមានការចំណាយរាល់ខែ ខ្វាយខ្វល់ទៅនឹងស្ថានភាពប្រចាំថ្ងៃ ហេតុដូច្នេះ វាជារឿងមួយដ៏លំបាក នៃអ្នកមានប្រាក់ចំណូលទាប ក្នុងការចង់សន្សំប្រាជាការពិត អ្នកគួរតែដាក់គោលដៅណាមួយ  ទោះបីជាអ្នកមានការចំណាយទាំងស្រុង ហេតុដូច្នេះ អ្នកគួរតែរកវិធីសាស្រ្តណាមួយ ដែលមានការច្នៃប្រឌិតមួយចំនួន ដើម្បីសន្សំប្រាក់ ទៅលើប្រាក់ចំណូលទាប​ ទោះបីអ្នកចាំបាច់ មានការចំណាយផ្សេងៗ ក៏ដោយ។ប្រសិនបើអ្នកមានប្រាក់ចំណូលទាប វាទំនងជាអ្នកត្រូវខិតខំប្រឹងប្រែង ជាងអ្នកមានចំណូលច្រើនបន្តិច។ ទោះបីជាវាមិនងាយស្រួលក៏ដោយ ក៏វាសមនឹងអ្វីដែលយើងទទួលបានដែរ។ ជាសំណាងល្អ នេះហើយជាគន្លឹះមួយចំនួន ដែលអ្នកអាចពិចារណា វិធីសាស្ត្រក្នុងសន្សំលុយ ទោះបីមានប្រាក់ចំនូលទាប៖១. ចាយលើអ្វីដែលចាំបាច់ជាមុនមានប្រភេទការចំណាយជាច្រើន ប៉ុន្តែគ្មានអ្វីសំខាន់ជាងការចំណាយលើម្ហូប ជាពិសេស ការប្រើប្រាស់ជាប្រចាំនៅក្នុងផ្ទះនោះទេ។ ហេតុដូច្នេះចូរចាប់ផ្តើមដោយការទូទាត់ថ្លៃទាំងនេះរបស់អ្នក ឱ្យទាន់ពេលវេលា។​ តួយ៉ាងអ្នកដែលមានចំណូលទាបចាំបាច់ត្រូវតែចំណាយអ្វីដែលចាំបាច់ជាមុនសិន ជាជា
រូបតំណាង
២. កាត់បន្ថយការចំណាយលើអាហារវាចៀសមិនផុតនោះទេ ក្នុងការចំណាយលើអាហារ ក៏ព្រោះតែជាតម្រូវរបស់យើងប្រចាំថ្ងៃ។ តែអ្នកគួរតែទិញឥវ៉ាន់ដែលបញ្ចុះតម្លៃ ក៏ដូចជាទិញទំនិញទូទៅ ដោយគ្មានឈ្មោះម៉ាក ហើយតែងតែស្វែងរកហាងដែលមានតំលៃសមរម្យទៀតផង។ នេះអាចជាវិធីដ៏ល្អមួយក្នុងការគ្រប់គ្រងប្រាក់របស់អ្នកក្នុងការចំណាយតិច
រូបតំណាង
៣. មិនចាំបាច់ទិញរបស់មិនត្រូវការចូរកុំទិញរបស់ណា ដែលមិនចាំបាច់ មិនត្រូវតម្រូវការនៅពេលដែលអ្នកចង់សន្សំលុយពេលនេះ។ វាពិបាកក្នុងការអ្នកឃើញទំនិញ ដែលអ្នកចូលចិត្ត ដូចជា ខោអាវ​ ស្បែកជើង ឬក៏កាបូបជាដើម ត្រូវទិញដើម្បីបំពេញសេចក្តីសុខខ្លួនឯង ក៏ប៉ុន្តែអ្នកមិនអាចសល់ជាប្រចាំខែនោះទេ បើសិនជាអ្នកមិនអាចលះបង់
រូបតំណាង
៤. កាត់បន្ថយការចំណាយលើការកម្សាន្តមធ្យោបាយលឿនមួយដែលអ្នកអាចធ្វើបានគឺលុបចោលការប្រើសេវាកម្មផ្សេងៗ ដូចជាសេវាកម្មអ៉ីនធឺណែត ឬក៏វិក័យប័ត្រចំណាយលើថ្លៃទូរស័ព្ទ។ វាចៀសមិនផុតនោះទេ ក្នុងការចំណាយលើរបស់ទាំងនេះ តែយ៉ាងណាស្ថិតនៅក្នុងចំណូលរបស់អ្នកនៅទាបនៅឡើយ រៀនកាន់បន្ថយបន្តិចម្តងៗ វាក៏កាន់តែល្អប្រសើរ។
រូបតំណាង
៥. រកការងារក្រៅម៉ោងជៀសជាងការដកដង្ហើមចោល អ្នកអាចរកការងារក្រៅម៉ោង ឬក៏ចុងសប្តាហ៍ ដើម្បីរកប្រាក់ចំណូលបន្ថែម សម្រាប់ចំណាយលើអ្វីផ្សេងទៀត។ វិធីសាស្រ្តមួយនេះពិតជាល្អខ្លាំង យកពេលវេលាទំនេររបស់អ្នក ទៅបង្កើតលុយ វាប្រសើរជាង ចំណាយពេលទុកចោលផងដែរ។
រូបតំណាង