ថ្នាំ​ពន្យារ​កំណើត​អាច​កម្ចាត់​មុន​បានពិត​មែន​អត់?

បញ្ហា​កើត​មាន​លើ​ផ្ទៃ​មុខ ​គឺ​ជា​រឿង​ចម្បង​ដែល​ស្រីៗ​គ្រប់​គ្នា​តែងតែ​យក​ចិត្ត​ទុក​ដាក់​​។​ ពិត​ណាស់​ នៅ​ពេល​ដែល​​ផ្ទៃ​មុខ​កើត​មុន​ធ្ងន់ធ្ងរ​ គ្នា​យើង​​ច្បាស់​ជា​​មាន​អារម្មណ៍​ខ្មាស​អៀន​ ថប់បារម្ភ​ ឬ​បាត់បង់​ជំនឿ​ចិត្ត​ចំពោះ​ខ្លួន​ឯង​​។ បន្ថែម​ពី​នេះ​ វា​យ៉ាង​ណា​មិញ យើង​ប្រហែល​ជា​បាន​ដឹង​ពី​ទំនាក់ទំនង​រវាង​​​អ័រម៉ូន​ និង​មុន​មិន​ខាន​​។​ អ្នក​ខ្លះ​កើត​មាន​បញ្ហា​មុន​នៅ​ពេល​ដែល​កម្រិត​អ័រម៉ូន​ផ្លាស់ប្ដូរ​ នៅ​អំឡុង​ពេល​មក​រដូវ​ រី​ឯ​ខ្លះ​ទៀត​ប្រឈម​នឹង​បញ្ហា​មុន​រាប់​ឆ្នាំ​តែ​ម្ដង​។ ការ​ញ៉ាំ​ថ្នាំ​ពន្យារ​កំណើត

អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ដើម្បី​កម្ចាត់​មុន​

យោង​តាម​ការ​​ព្យាបាល​ដោយ​ប្រើ​​ថ្នាំ​ពន្យារ​កំណើត​ជា​ច្រើន​បាន​បង្ហាញ​​លទ្ធផល​ដូច​ខាងក្រោម​៖
  • កាត់បន្ថយ​ការ​កើត​មុន​
  • ស្នាម​មុន​តិច​ជាង​មុន​
  • មិន​សូវ​មាន​ការ​រលាក​
  • ពុំ​មាន​បញ្ហា​មុន​ធ្ងន់ធ្ងរ​​​

​​​​​ហានិភ័យ​​នៃ​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ក្នុង​ការ​កម្ចាត់​មុន​

ទោះ​បី​ជា​ថ្នាំ​ពន្យារ​កំណើត​បច្ចុប្បន្ន​ផ្ទុក​អ័រម៉ូន​Estogen និង​អ័រម៉ូន​Progesterone​តិច​ជាងពី​មុន​ក៏​ពិត​មែន​ ប៉ុន្តែ​ស្រីៗ​យើង​ដែល​លេប​ថ្នាំ​ទាំង​នេះ​នៅ​តែ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​បេះដូង​ ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​ កំណក​ឈាម​គ្រោះថ្នាក់​នៅ​ហានិភ័យ​ផ្សេង​ទៀត​រួម​មាន​៖
  • សម្ពាធ​ឈាម​ខ្ពស់​ និង​បញ្ហា​សរសៃ​ឈាម​បេះដូង​ដទៃ​ទៀត​
  • ជំងឺ​ថ្លើម​ និង​ថង់​ប្រមាត់
  • ឈឺ​ក្បាល​ប្រកាំង
  • ​បាក់​ទឹក​ចិត្ត​ និង​ផ្លាស់ប្ដូរ​អារម្មណ៍​

អ្នក​ដែល​​មិន​គួរ​​ប្រើប្រាស់​​ថ្នាំ​ពន្យារ​កំណើត

​ពិត​ណាស់​ ការប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ក៏​ត្រូវ​ពិចារណា​លើ​ប្រវត្តិ​ជំងឺ​ពី​មុន​ផង​ដែរ។​ សម្រាប់​អ្នក​ដែល​មាន​ជំងឺ​មួយ​ចំនួន​ មិន​គួរ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ឡើយ​។
  • ​ធ្លាប់​មាន​ប្រវត្តិ​​ជំងឺ​បេះដូង​ លើស​សម្ពាធ​ឈាម​ កំណក​ឈាម​នៅ​ជើង​ ឬ​សួត​
  • ជំងឺ​ឈាម​កក​
  • ធ្លាប់​មាន​ប្រវត្តិ​ជំងឺ​មហារីក​ ជាពិសេស​មហារីក​សុដន់​ ឬ​សួត​
  • ជំងឺ​ថ្លើម​ ជំងឺ​លើស​ឈាម​ ឬ​ឈឺ​ក្បាល​ប្រកាំង​
  • មាន​អាយុ​លើស​ពី​៣០​ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេអត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet