កំពុងផ្ទុះការចាប់អារម្មណ៍ នូវសម្រស់ ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ពិតជាស្អាតណាស់

ភ្នំពេញ៖  ទេវតាមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំឆ្លូវ​ បានយាងមកដល់ហើយ នៅវេលាដែលតាមម៉ោងកំណត់ គឺម៉ោង៤៖​​០០​នាទី ក្នុងថ្ងៃពុធ​ទី១៤ ខែមេសា ឆ្នាំ២០២០២ ដែលប្រជាពលរដ្ឋខ្មែរ ទន្ទឹងរង់ចាំ ក្នុងការផ្លាស់ប្តូរ ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។នៅក្នុងនោះដែរ ទូរទស្សន៍ជាតិកម្ពុជា ទទក ក៏បានផ្សាយផ្ទាល់ ទាំងក្នុង ទូរទស្សន៍ និង Liveតាមផេកផ្លូវការរបស់ ទូរទស្សន៍ជាតិ ដែលមានកំណើនអ្នកមើលឡើងដល់ ១៤ម៉ឺនដងឯណោះ ដែលជាចំនួនមួយ សឹងនឹកស្មានមិនដល់ ថាមានមនុស្សមើលទស្សនា ការឡាយវីដេអូ មហាសង្ក្រាន្តឆ្នាំថ្មីច្រើនដល់ម្លឹអ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀត គឺតួអង្គ ដែលដើរតួជា ទេវធីតាមួយព្រះអង្គ ព្រះនាម មណ្ឌាទេវី ជាបុត្រីទី៤ នៃកបិលមហាមហាព្រហ្ម ពិតជាមានមុខមាត់ស្រស់ស្អាត ស្រគត់ស្រគំ សាកសមនឹងដើរតួ ជាទេវធីតា យ៉ាងពិតប្រាកដមែន ជាមួយនឹង ចរិតលក្ខណៈសុភាព និងកែវភ្នែកដ៏ស្រទន់ ថែមទៀត។ជាពិសេស នៅក្នុងវីដេអូទេវតាមហាសង្ក្រាន្តនេះទៀតសោត គឺមានលក្ខណៈស្អាត ត្រជាក់ភ្នែក ខុសប្លែកពីកាលពីមុនឆ្ងាយ អមជាមួយនឹង សកម្មភាពរបស់តួអង្គ ជាទេវតាទាំងអស់ កាន់តែញ៉ាំង ឲ្យ វីដេអូមួយនេះ មានការចាប់អារម្មណ៍ និងកោតសរសើរ ពីមហាជន លើការតាក់តែង រៀបចំ ឲ្យក្លាយជាវីដេអូដ៏ល្រូបភាពពីវីដេអូពី៖ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK
សម្រស់ ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ
សម្រស់ ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ
សម្រស់ ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ
សម្រស់ ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ
សម្រស់ ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ
សម្រស់ ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ
សម្រស់ ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ
សម្រស់ ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ
សម្រស់ ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ