ថ្ងៃនេះ​ មានបុរសជនជាតិបារាំង​ អាយុ​៨៦ឆ្នាំ ​បានស្លាប់បាត់បង់ជីវិតដោយសារកូវីដ១៩

  • ពុធ ១៤ មេសា, ២០២១ ១៣:៣៨
រាជធានីភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤​​ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានបុរសជនជាតិបារាំង​ អាយុ៨៦ ឆ្នាំម្នាក់ទៀតហើយ ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ១៩។តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិបារាំង អាយុ៨៦​ឆ្នាំ រូបនេះ បានស្លាប់បាត់បង់ជីវិតមុនពេលចូលមកដល់មន្ទីរពេទ្យដោយសារជំងឺកូវីដ១៩៕