Man UTD និង Chelsea កំពុងចូលប្រជែងជាមួយ PSG តាមទិញយកតារាជួរមុខរបស់ Juventus រូបនេះនៅរដូវក្ដៅខាងមុខ

បរទេស៖​ អនាគតរបស់ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ Paulo Dybala ជាមួយក្លិបយក្សអ៊ីតាលី Juventus ហាក់ដូចជាកំពុងមានភាពស្រពេចស្រពិលខ្លាំង ដោយមិនទាន់មានកិច្ចពិភាក្សាណាមួយជុំវិញការបន្តកុងត្រាថ្មីនៅឡើយនោះទេ ខណៈដែលកុងត្រាចាស់នឹងត្រូវអស់សុពលភាពនៅចុងរដូវក
Paulo Dybala
ស្របពេលជាមួយគ្នានេះ Juventus អាចនឹងពិចារណាក្នុងការដាក់លក់កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះចេញនៅទីផ្សារដោះដូររដូវក្ដៅខាងមុខនេះផងដែរ ដោយសារតែក្លិបកំពុងខាតបង់ចំណូលជាង១០០លានផោនឯណោះកាលពីដើមឆ្នាំ២០២១កន្លងទៅនេះ។ 
Paulo Dybala
ក្នុងនោះបើតាមគេហទំព័រ Tuttosport បានឲ្យដឹងថាក្លិបយក្សពីរនៅ Premier League គឺក្លិបបិសាចក្រហម Manchester United និងតោខៀវ Chelsea កំពុងតែត្រៀមចូលខ្លួនប្រជែងជាមួយក្លិបយក្សបារាំង Paris Saint-Germain ដើម្បីតាមប្រមាញ់យក
Paulo Dybala