បន្ទាន់!​ ពេលនេះ​​ សម្តេចតេជោ​ហ៊ុន​ សែន​​​​ ប្រកាសបិទខ្ទប់ទីក្រុងភ្នំពេញ​ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១

  • ពុធ ១៤ មេសា, ២០២១ ២២:៥១
ភ្នំពេញ៖​​​ ជារឿងបន្ទាន់មួយ​ ទាំងយប់​​​ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសបិទខ្ទប់​​ ទីក្រុងភ្នំពេញទាំងមូល​​​ និងក្រុងតាខ្មៅ​ ក្រោយពីប៉ុន្មានថ្ងៃមុន​ មានការបិទខ្ទប់ខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ជាបណ្ដោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ត្រូវចាត់ទុកជាភូមិសាស្ដ្រតែមួយដែលត្រូវបានបិទខ្ទប់។ដូច្នេះសូមប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ និងការពារខ្លួន​ឲ្យបានល្អ​​​ជៀសផុត​​ ពីជំងឺកូវីដ១៩​ដ៏កាចសាហាវមួយនេះ​ជាពិសេស​​​ សូមអនុវត្ត​នូវ​​វិធានការ​​​ ៣កំុ​៣ការពារ​​​ ឲ្យបានខ្ជាប់ខ្ជួនបំផុត៕