អ្នកនាំ​ពាក្យ​សុខាភិបាល៖ រាជរដ្ឋាភិបាល​នឹងមិនបិទជិត​ឈឹង មិន​​ឱ្យមាន​វិធីក្នុង​ការរកម្ហូបអាហារទទួលទាននោះឡើយ

  • ពុធ ១៤ មេសា, ២០២១ ២១:៤១
លោកស្រី ឱ វណ្ណឌីន អ្នកនាពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាលនៅយប់ថ្ងៃ ១៤ មេសានេះបានបង្ហើប​តាម​រយៈ​បណ្តាញទំនាក់ទំនងតេលេក្រាមដោយអំពាវនាវឲ្យពលរដ្ឋជឿជាក់លើវិធានការរបស់រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​កូវីដ​១៩។ ក្នុងនោះលោកស្រីបញ្ជាក់ថា រាជរដ្ឋាភិបាលមានការគិតគូរត្រឹមលោកស្រី ឱ វណ្ណឌីន បានប្រាប់ឲ្យពលរដ្ឋរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុក​ទៅ​ផ្សារ​ដែលបង្កើតបាន​ជាភាព​កកកុញ​ និង​បង្ក​ជា​ហានិភ័យ។​«ខ្ញុំសូមអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំរក្សាភាពស្ងប់ស្ងៀម ជាជាងសម្រុក​ទៅ​ផ្សារ​ដែលបង្កើត​បានជាភាពកកកុញមនុស្សច្រើន ជម្រុញនូវហានិភ័យកាន់តែខ្ពស់ឡើងថែមទៀត​ដល់បងប្អូន​ក្នុងការ​ឆ្លងវីរុស​កូវីដ-១៩​។ បងប្អូនអាចនឹងឆ្លងជំងឺកូវីដ-១៩ បានគ្រប់ពេលនៅពេលដែលនអ្នកនាំពាក្យសុខាភិបាលរូបនេះបន្តថា៖ «ត្រូវចងចាំថា វីរុសកូវីដ-១៩ សប្បាយចិត្តខ្លាំង ចូលចិត្តខ្លាំង និងពេញចិត្តជា​ទី​បំផុត ក្នុងការដើរចម្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត បានយ៉ាងងាយស្រួលដោយមិន​មានរបាំងហាមឃាត់ ឬសម្លាប់​វីរុស​ដ៏សាហាវនេះនោះ។ សុំជឿជាក់លើវិធានការរបស់រាជគួរបញ្ជាក់ថា គិតមកទល់ថ្ងៃ ១៤មេសា ២០២១នេះ កម្ពុជាមានករណីឆ្លងកូវីដ១៩សរុបចំនួន ៤៨៧៤ នាក់ អ្នកជា​សះ​​ស្បើយ ២២៩០នាក់ អ្នកកំពុងព្យាបាល ២៥៤៤ នាក់ និងអ្នកស្លាប់ ៣៥ នាក់។ ហើយគិតត្រឹមយប់ថ្ងៃទី១៣ ខែ​មេសា ២០២១ ប្រជាជនបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩រួចសរុប ១,១៧០,០២៩នាក់
រូបភាពពីបណ្តាញសង្គមហ្វេសប៊ុក
រូបភាពពីបណ្តាញសង្គមហ្វេសប៊ុក
រូបភាពពីបណ្តាញសង្គមហ្វេសប៊ុក