មុននេះ​ មានបុរសជនជាតិខ្មែរ អាយុ​៣៥ឆ្នាំ ​បានស្លាប់បាត់បង់ជីវិតដោយសារកូវីដ១៩

  • ពុធ ១៤ មេសា, ២០២១ ២២:២៨
រាជធានីភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤​​ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានបុរសជនជាតិខ្មែរ អាយុ៣៥ ឆ្នាំម្នាក់ទៀតហើយ ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ១៩។គួរបញ្ជាក់ផងដែរ គិតត្រឹមយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា កើនដល់ចំនួន៣៦នាក់៕