ស្រឡាញ់គ្នាពិត កុំគិតរឿងអតីតកាល ជាពិសេស កុំសើរើរឿងសង្សារចាស់

មនុស្សណាក៏មានអតីតកាលដែរ តែបើនិយាយចំពោះមនុស្សពីរនាក់ដែលស្រឡាញ់គ្នា ដាច់ខាតកុំសួរនាំរឿងអតីតកាល ជាពិសេសគឺ រឿងដែលទាក់ទងទៅនឹងសង្សារចាស់ ព្រោះទោះជាយ៉ាងណា គេក៏បានបែកគ្នាជាមួយអ្នកចាស់ហើយ ហើយអ្វីដែលសំខាន់ គឺយើងជាបច្ចុប្បន្នរបស់គេ ដូច្នេះ មិនគួរទៅសួរនាំរឿងពីមុខរបស់
រូបតំណាង
មនុស្សពីរនាក់ដែលស្រឡាញ់គ្នាពិត គឺត្រូវគិតលើបច្ចុប្បន្ន និងទៅអនាគតជាមួយនឹងគ្នា មិនមែនខ្វាយខ្វល់តែរឿងអតីតកាលរបស់ដៃគូនោះឡើយ ព្រោះប្រសិនបើយើងនៅតែគិតគូរ សើរើរឿងកាលពីមុនរបស់គេ គឺមានន័យថា យើងកំពុងតែដាក់ចិត្តប្រកាន់ខ្លាំងនឹងអតីតរបស់គេហើយ ក៏មានន័យថា ព្រោះតែអតីតយលង
រូបតំណាង
សូមចាំថា ដាច់ខាតកុំសើរើ សួរនាំរឿងកាលពីមុនរបស់ដៃគូ តែបើគេនិយាយឱ្យយើងស្ដាប់ យើងក៏ស្ដាប់ទៅ មិនបាច់ទៅយកចិត្តទុកដាក់ខ្លាំងពេក នាំឱ្យកើតជាជម្លោះតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ប្រសិនបើគេមិននិយាយប្រាប់យើងទេ ក៏មិនមែនមានន័យថា គេចង់លាក់បាំងយើងឡើយ គ្រាន់តែគេមិនចង់និយាយ ឬរំឭកត
រូបតំណាង
អ្វីដែលសំខាន់ យើងគិតតែបច្ចុប្បន្នរវាងយើង ហើយនឹងគេទៅបានហើយ ហើយខំប្រឹង ពង្រឹងដើម្បីអនាគតរបស់អ្នកទាំងពីរ វាល្អជាងការដែលយើងយកចិត្តទៅគិតខ្វល់ដល់រឿងកាលពីមុន ព្រោះថាពេលនេះ យើងជាបច្ចុប្បន្នរបស់គេ ហើយក៏ជាអនាគតរបស់គេដែរ ដូច្នេះ កុំទៅខ្វល់ពីអ្នកដទៃដែលជាអតីតនោះអី៕
រូបតំណាង
ខ្មែរឡូតសូមរក្សាសិទ្ធិ