TikTok រងការចោទប្រកាន់ថា​​បានប្រមូលទិន្នន័យ​ឯកជន​​របស់​​កុមាររាប់លាន​នាក់

អង់គ្លេស៖ បណ្ដាញសង្គមវីដេអូដ៏ពេញនិយម និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន ByteDance គឺ TikTok ត្រូវបាន​តុលាការ​ជាន់ខ្ពស់ទីក្រុងឡុងប្រទេសអង់គ្លេសចោទប្រកាន់ ថាបានប្រមូលទិន្នន័យឯកជនរបស់កុមារអឺរ៉ុបរាប់លាន​នាក់​ដោយខុសច្បាប់ ដែលអាចប្រឈមនឹងការបង់ប្រាក់សំណងដែលមានតមនៅក្នុងពាក្យបណ្ដឹងបានបញ្ជាក់ថា ក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok បានប្រមូលទិន្នន័យ​អ្នក​ប្រើប្រាស់ ដែលជាកុមារចាប់តាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។ តាមបណ្ដឹងដដែលបានឱ្យដឹងថា ការប្រមូល​នោះ គឺធ្វើឡើងក្នុងរូបភាពខុសច្បាប់ និងរំលោភលើកម្មសិទ្ធិឯកជនភាព ហើយគេគួរបញ្ជាក់ដែរថា ទិន្នន័យដែលក្រុមហ៊ុនខាងលើបានប្រមូល គឺជាទិន្នន័យឯកជន ដែលរួមមាន លេខទូរស័ព្ទ អាសយដ្ឋាន និងវីដេអូផ្សេងៗដែលពួកគេបានបង្ហោះ៕
រូបតំណាង