Twitter ចេញមុខងារថ្មី អនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែករូបភាពកម្រិត 4K បាននៅលើកម្មវិធីរបស់ខ្លួន

បរទេស៖ កាលពីខែមុន Twitter បានប្រកាសថា ខ្លួនបានចាប់ផ្តើមសាកល្បងមុខងារថ្មីដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែករូបភាពកម្រិត 4K ដែលមានគុណភាពខ្ពស់ នៅលើ app របស់ Twitter បាន។ ឥឡូវនេះក្រុមហ៊ុនបានដាក់បង្ហាញមុខងារនេះជាសាធារណៈហើយ។កាលពីលើកមុន Twitter កំណត់កម្រិតគុណភាពរូបភាពត្រឹម 2048 x 2048p។ វាបានធ្វើឱ្យអ្នកចូលចិត្តថតរូប មួយចំនួនពិបាកក្នុងការចែករំលែកនូវរូបភាពគុណភាពខ្ពស់ៗដែលពួកគេថត នៅលើវេទិកាបណ្តាញសង្គមមួយនេះ។ឥឡូវនេះកម្មវីធីរបស់ Twitter ទាំងនៅ iOS និង Android បានគាំទ្រការបង្ហោះរូបភាពកម្រិត 4K ហើយ។ អ្នកប្រើប្រាស់គ្រាន់តែចូលទៅកាន់ Settings and privacy បន្ទាប់មកចុចយក Data usage បន្ទាប់មកចុចយក High-quality image uploads បន្ទាប់មកជ្រើសរើសយក On Cellular or Wi-Fi ឬក៏
រូបភាពមុខងារថ្មី
ជាមួយគ្នានេះដែរ Twitter ក៏កំពុងមានផែនការនាំយកមុខងារ undo send ទៅដាក់លើគេហទំព័រប្លុករបស់ខ្លួនផងដែរ ( micro-blogging site)។ ដែលមុខងារថ្មីនេះគឺស្រដៀងទៅនឹង Gmail ដែរ ដែលអ្នកប្រើប្រាស់មានពេលពីរបីវិនាទីដើម្បីចុចមិនផ្ញើវិញ នូវសារដែលបានផ្ញើ។ វាអាចជួយដល់អ្នកប្រើប