តើមនុស្សស្រី​ ពិតជាជាមនុស្សស្មុគស្មាញ ដូចគេនិយាយមែន?

  • អាទិត្យ ២៥ មេសា, ២០២១ ១៧:៤៤
យល់ដឹង៖ ស្ត្រីជារឿយៗត្រូវបានគេចាត់ទុកជាមនុស្សដែលពិបាកនឹងព្យាករណ៍ឬយល់។​ វាជាឃ្លាដែលមនុស្សទូទៅនិយមប្រើ ដែលថាមនុស្សស្រីពិតជាយល់ចិត្ត ឬលួងលោម។តាមរយៈការសិក្សាស្រាវជ្រាវថ្មី បានបង្ហាញថាមនុស្សប្រុសពិតជាមានភាពលំបាកក្នុងការយល់ពីអារម្មណ៍ស្រី សូម្បីតែតាមរយៈការប៉ះភ្នែកគ្នា។
តាមការសិក្សា​ ដែលបានផ្សាយនៅក្នុងសារព័ត៍មាន PLOS ONE បានបង្ហាញថា​មបុរសមានភាពលំបាកក្នុងការស្វែងយល់ពីអារម្មណ៍ពិតរបស់មនុស្សស្រី បើធៀបជាមួយមនុស្សប្រុសដូចគ្នា។ផ្នែកនៃខួរក្បាលរបស់មនុស្សប្រុស មិនបានភ្ជាប់ជាមួយអារម្មណ៍ខ្លាំងនោះទេ នៅពេលមនុស្សប្រុសប្រើក្រសែភ្នែកប៉ះជាមួយមនុស្សស្រី។តាមរយៈការអះអាងតាមបែបវប្បធម៍ជឿនលឿន បញ្ជាក់ថាមនុស្សប្រុសមកពីភពព្រះអង្គារ និងស្ត្រីមកពីភពព្រះសុក្រ ហើយភេទទាំងពីរនេះគឺមានលក្ខណៈប្រហាក់ប្រហែលគ្នាទេ។ ថ្វីបើដូច្នេះក្តី តាមរយៈសិក្សាបានបន្ថែមថា បុរសមិនសូវពូកែក្នុងការអានចិត្តនារីឡើយ ឬ ទាយពីការគិត និងអារម្មណ៍របស់នា
ដើម្បីដឹងថាតើបុរសពិតជាមានបញ្ហាក្នុងការអានអារម្មណ៍របស់ស្ត្រី លោក Boris Schiffer អ្នកស្រាវជ្រាវនៅមន្ទីរពេទ្យ LWL-University ក្នុង Bochum ប្រទេសអាល្លឺម៉ង់និងសហការីរបស់គាត់បានដាក់បុរស ២២ នាក់ដែលមានអាយុចន្លោះពី ២១ ទៅ ៥២ ឆ្នាំដែលមានអាយុជាមធ្យម ៣៦ ឆ្នាំ។
បន្ទាប់មកពួកគេបានស្នើសុំឱ្យបុរសមើលរូបភាព ៣៦ គូ ភ្នែកពាក់កណ្តាលពីបុរសនិងពាក់កណ្តាលពីស្ត្រីហើយទាយស្មានពីអារម្មណ៍ដែលមនុស្សស្រីមាន។ បន្ទាប់មកបុរសទាំងនោះបានជ្រើសរើសពាក្យមួយណាដូចជា ការមិនទុកចិត្តឬភិតភ័យដែលពណ៌នាពីអារម្មណ៍របស់ភ្នែកស្ត្រីទាំងនោះ។ តាមការពិសោធន៍នោះបង្ហាញថា បុរសចំណាយពេលយូរនិងមានបញ្ហាកាន់តែច្រើនក្នុងការទស្សន៍ទាយអារម្មណ៍ពីភ្នែករបស់ស្ត្រី។ លើសពីនេះទៀត តំបន់ខួរក្បាលផ្សេងទៀតដែលជាប់ទាក់ទងនឹងអារម្មណ៍និងអាកប្បកិរិយាមិនមានសកម្មភាពច្រើនទេនៅពេលបុរសមើលទៅភ្នែកស្ត្រី។ការស្រាវជ្រាវនេះ បានបង្ហាញថា បុរសកាន់តែអន់ ឬ មិនពូកែនៅពេលអានអារម្មណ៍របស់ស្រ្តីឡើយ
តាមការសិក្សាក៏បាន បង្ហាញដែរថា នារីធ្វើផ្ទុយពីអ្វីដែលពួកគេបាននិយាយ។
អ្វីដែលនារីៗចង់បានពីមនុស្សប្រុស៖ ភាពកំប្លុកកំប្លែង ភាពឆ្លាតវៃ ភាពជោគជ័យ ចំណាប់អារម្មណ៍ពីមនុស្សប្រុស ភាពស្មោះត្រង់៕