មើលមួយភ្លែតច្រឡំបាតុភូតផ្កាយដុះកន្ទុយ តែការពិតត្រូវបានបង្ហាញ

អាមេរិក៖ ក្រុមអវកាសយានិកបួននាក់ត្រូវបានបញ្ជូនទៅកាន់គន្លងតារាវិថី ហើយមនុស្សម្នាអាចមើលឃើញរ៉ុក្កែតមួយនោះហោះចេញ នៅក្នុងរដ្ឋមួយចំនួន។ ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះរ៉ុក្កែតរបស់ខ្លួន ឆ្ពោះទៅកាន់គន្លងតារាវិថី កាលពីថ្ងៃសុក្រ ដែលជាការហោះហើរមានផ្ទុកមនុស្សលើកទី៣ ក្នុងរយៈពេលតិចជាងមួយឆ្នាំ។ វាគឺជាលើកដំបូងដែល SpaceX បានប្រើប្រាស់ឡើងវិញនូវយាននិងរ៉ុក្កែត ដើម្បីបញ្ជូនអវកាសយានិករបស់ណាសា។ រ៉ុក្កែតត្រូវបានប្រើប្រាស់កាលពីលើកមុនក្នុងខែវិច្ឆិកា ដែលជាការហោះហើរលើកទីពីរ របស់អវកាសយានិក។ ចំពោះការហោះហើរលើកនេះ ត្រូវបានមនុស្សម្នាជាច្រើនបង្ហាញទិដ្ឋភាពនៃរ៉ុក្កែត ដែលមើលទៅហាក់ដូចជាផ្កាយដុះកន្ទុយអ៊ីចឹងដែរ។ ខាងក្រោមនេះគឺជាបណ្ដុំរូបភាពដែលគេថតបាន និងចែករំលែកផងដែរ៕Join US: https://t.me/khmerload