YouTube បន្ថែមជម្រើសគុណភាពវីដេអូថ្មីចំនួនពីរថែមទៀត លើកម្មវិធី app របស់ខ្លួន

បរទេស៖ YouTube បានដាក់ចេញនូវការអាប់ឌែតសម្រាប់កម្មវិធី iOS និង Android របស់ខ្លួន ដោយបានបន្ថែមជម្រើសគុណភាពវីដេអូ (video quality) ថ្មីចំនួនពីរបន្ថែមទៀត។ ទីមួយគឺ Setting ដែលមានឈ្មោះថា "higher picture quality" ដែលវានឹងធ្វើឱ្យវីដេអូណាមួយ ច្បាស់ខ្លាំងតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែជម្រើសនេះ វានឹងស៊ី data អ៉ីនធឺណេតរបស់អ្នកប្រើប្រាស់កាន់តែខ្លាំងជាងមុនទៅទៀត។ ចំណែកឯ Setting មួយទៀតដែលមកជាមួយគ្នានោះគឺ "data saver" ដែលវានឹងជួយអ្នកប្រើប្រាស់សំន្សំសំចៃទិន្នន័យអ៉ីនធឺណេតរបស់ខ្លួន ប៉ុន្តែវានឹងធ្វើឱ្យគុណភាពវីដេអូមិនសូវច្បាស់។Setting ថ្មីពីរខាងលើនឹងចូលរួមជាមួយ Setting លើកមុនដែលមានស្រាប់ គឺ Setting "Auto" ដែលបានជួយកែសម្រួលគុណភាពវីដេអូដោយស្វ័យប្រវត្តិ ដោយអាស្រ័យលើសេវាអ៉ីនធឺណេតរបស់អ្នកប្រើប្រាស់។ ហើយអ្នកប្រើប្រាស់ក៏អាចជ្រើសរើសគុណភាពបង្ហាញរហូតដល់ 4K HDR បានឯណោះ ប៉ុន្តែត្រូវចុចបើក Setting នេះដោយខ្លួនឯងនូវរាល់វីដេអូណាដែលចង់មើល។យោងតាមគេហទំព័រ 9to5 Google បានបន្ថែមថា YouTube បានបន្ថែមការកំណត់គុណភាពវីដេអូថ្មីនេះ ដោយអាប់ឌែតវាក្នុង server របស់ខ្លួនតែម្តង។ ដូច្នេះអ្នកប្រើប្រាស់ទាំងឡាយមិនចាំបាច់ទៅអាប់ឌែតកម្មវិធីទៅ version ចុងក្រោយដើម្បីឱ្យមាន setting ថ្មីនេះនោះទេ តែការអាប់ឌែតក៏វាល្អម្យ៉ាងដែរ ដើម្បីឱ្យការប្រើប្រាស់កាន់តែរលូនជាងមុន៕
Join US: https://t.me/khmerload
រូបភាពបង្ហាញពីជម្រើសថ្មីពីរ