រៀនធ្វើសួនច្បារ ដែលចំណាយលុយតិច តែស្រស់ស្អាត

  • ព្រហស្បតិ៍ ២៩ មេសា, ២០២១ ២០:២២
យល់ដឹង៖នៅក្នុងផ្ទះរបស់យើង មិនថានៅកន្លែងណា ទីណា ទំរងទីធ្លាផ្ទះបែបណា បើសិនជាមានសួនច្បារ នៅជំវិញផ្ទះប្រាកដណាស់និងធ្វើឱ្យមានបរិយាកាសស្រស់បំព្រង និងពិតជាគួរឱ្យចង់រស់នៅ។ ប៉ុន្តែសួនច្បារទាំងអស់នោះអាចស្រស់ស្អាតទៅបានគឺអាស្រ័យទៅនិងការចេះរៀបចំ និងរើសទីតាំងណាមួយ ឱ្យសមស្របទៅនិង ទីកន្លែងដែលស័ក្តិសមបំផុត នៅក្នុងទីកន្លែងនោះ ។ ថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកមើល និងរៀនពីរបៀបការធ្វើសួនក្នុងផ្ទះ ដែលមើលទៅស្រស់ស្អាត និងចំណាយលុយតិច ។១ រៀបចំទីធ្លាក្បែរផ្ទះ រួចរៀបចំដាំស្មៅ បន្ទាប់មកដាំដើមឈើតូចៗ ជាជួរៈ
រូបតំណាង
ចំណុចនេះគឺ ប្រសិនបើផ្ទះរបស់លោកអ្នកមានស្មៅច្រើន ហើយស្ដុកនោះ អ្នកគួរតែចាប់ផ្ដើម ជាមួយនិងការសម្អាត ដោយគ្រាន់តែកាតស្មៅនៅជំវីញផ្ទះរបស់អ្នកនោះ ឱ្យខ្លី ព្រមទាំងប្រមូលស្លឹកឈើនិងស្មៅងាប់ៗចេញ ហើយចាប់ផ្ដើមរកដើមឈើតូចៗទាបៗ យកមកដាំ ជាជួរឱ្យមើលទៅសាកសមនិងទីកន្លែង ។ធ្វើការស្រោចទឹកវាឱ្យស្រស់បំព្រង នោះអ្នកនិងមានអារម្មណ៍ថាស្រស់ស្រាយ និងមានបរិយាកាសបរិសុទ្ធក្នុងទីធ្លាផ្ទះរបស់អ្នក ។២. សួនច្បារដែលជាសួនបន្លែរអាចញុំាបានៈ
រូបតំណាង
ទោះបីជាមានទីកន្លែងតូចក៏ដោយក៏យើងនៅតែអាចបង្កើតសួនច្បារខ្នាតតូច ដែលពោរពេញទៅដោយរុក្ខជាតិដែលអាចបរិភោគបាន ដោយយើងគ្រាន់តែមានថូ ឬ ក៏ការជីកដាំនូវរុក្ខជាតិតូចៗដូចជាប្រភេទដើមជី ស្ពៃ ផ្សេងៗ និងបន្លែហូបផ្លែ មានត្រប់ ម្ទេស ប៉េងបោះ ជាដើម ។នេះពិតណាស់មិនត្រិមតែជាអត្តប្រយោជន៍សម្រាប់ការហូបចុកប្រចាំថ្ងៃ ប៉ុន្តែវាក៏បានធ្វើឱ្យមានភាពស្រស់បំព្រង នៅជំវិញផ្ទះផងដែរ។៣. សួនច្បារសាមញ្ញនៅច្រកចូលផ្ទះ
រូបតំណាង
ប្រសិនបើអ្នកគ្មានកន្លែងសួនច្បារយ៉ាងពិតប្រាកដទេនោះ ប៉ុន្តែអ្នកចង់បន្ថែមពណ៌បៃតងនិងបរិយាកាសស្រស់ស្រាយដល់បរិវេណផ្ទះរបស់អ្នកនោះ គឹគ្រាន់តែដាំរុក្ខជាតិផ្កា ឬរុក្ខជាតិហុងសុ៊យផ្សេងៗនៅច្រកចូលមុខផ្ទះរបស់អ្នក គឺគ្រប់គ្រាន់ហើយ ព្រោះដោយគ្រាន់តែអ្នកដើរចូលក្នុងផ្ទះឆ្លងកាត់រុក្ខជាតិពណ៌បៃតងនោះហើយ ក៏មានអារម្មណ៍ស្រស់ស្រាយបានដែរ។៤. រកដើមផ្លាពណ៌ស្រស់ៗដាំៈ
រូបតំណាង
ដើម្បីបន្ថែមពណ៌នៅក្នុងសួនច្បាររបស់អ្នកឱ្យកាន់តែមើលទៅស្រស់បំព្រង និងមានភាពស្រស់ស្អាត ជាមួយនិងពណ៌ដ៏ភ្លឺចែងចាំងនៅក្នុងសួនដែលសាមញធម្មតា នោះអ្នកគ្រាន់តែរកដើបផ្កាណាដែលមានពណ៌ស្រស់ឆើត យកមកដាំនោះអ្នកនិងមានអារម្មណ៍មួយថាបរិយាកាសនៅជុំវិញខ្លួនគឺពិតជាស្រស់ថ្លាខ្លាំងណាស់៕  Join Us ៖ https://t.me/khmerload