ប្រភពចំណូល អាចជួយអ្នកបានខ្លះ ពេលកំពុងរៀន

  • អាទិត្យ ០២ ឧសភា, ២០២១ ១៧:០៧
យល់ដឹង៖ ការរកលុយកំពុងពេលរៀន វាជារឿងដ៏ចាំបាច់បំផុតសម្រាប់អ្នកដែលមានជីវភាពមិនសូវធូធារ ហេតុដូច្នេះ ពួកគេត្រូវតែស្វះស្វែងរកការងារមួយ ក្នុងផ្គត់ផ្គង់ តម្រូវការប្រចាំថ្ងៃរបស់ពួកគេក្នុងចំណាយផ្សេងៗទៀត រហូតដល់ពួកគេមានការងារល្អមួយ នៅពេលដែលរៀនចប់។ជឿជាក់ថាសិស្សភាគច្រើន ពិតជាចង់រកចំណូលបន្ថែម សម្រាប់ពួកគេ ក៏ប៉ុន្តែមិនមានពេលវេលាគ្រប់គ្រាន់ មិនដឹងថាត្រូវចាប់ផ្តើមកន្លែងណា កត្តាមួយចំនួននេះហើយ ដែលពួកគេ​មិនដឹងថា ត្រូវធ្វើបែបណាឡើយ ក្នុងពេលកំពុងសិក្សាបែបនេះ។យ៉ាងណាមិញ ថ្ងៃនេះបង្ហើបគន្លឹះមួយចំនួន វិធីរកប្រាក់បន្ថែម កំឡុងពេលការសិក្សាដែលនៅខាងក្រោមនេះ សម្រាប់មនុស្សមួយចំនួន ពិតជាធ្លាប់បានឬច្រើនដងរួចមកហើយ ខណៈអ្នកផ្សេងទៀតប្រហែលជាថ្មីសម្រាប់អ្នក។សូមទស្សនារូបភាពខាងក្រោម៖. ធ្វើការក្នុងសាលាចាប់ផ្តើមពីការណែនាំ ជាមួយការងារ ដែលមិនតម្រូវឲ្យអ្នកចាកចេញពីបរិវេណសាលានោះទេ។ ទាំងនេះភាគច្រើនជាការងារតាមម៉ោងធម្មតា ដែលសាកលវិទ្យាល័យកំណត់ពេលឱ្យអ្នកធ្វើការចំនួនម៉ោងក្នុងមួយសប្តាហ៍។ ទោះយ៉ាងណាក៏ដោយ ការងារទាំងនេះ នៅតែមានវិសាលភាពធំទូលាយលើវិស័យជាច្រើនចាប់ពីបុគ្គលិកធម្មតា រហូតដល់ការថ្នាក់ដឹកនាំ។
រូបតំណាង
២. ចូលរួមក្នុងការស្ទង់មតិតាមអ៉ីនធើណែតការបំពេញការស្ទង់មតិតាមអ៉ីនធឺណែតបានក្លាយជាមធ្យោបាយដ៏ពេញនិយមមួយសម្រាប់និស្សិតក្នុងការរកលុយក្នុងពេលទំនេរ។ មិនថាក្រុមហ៊ុនស្រាវជ្រាវក្នុងស្រុក ក៏ក្រៅស្រុក កំពុងស្វែងរកសមាជិកថ្មីនៅទូទាំងពិភពលោកដើម្បីសាកល្បងផលិតផលថ្មីៗ និងការឆ្លើយសំនួរស្ទង់មតិ។ នេះគឺជាឱកាសដ៏ល្អបំផុតក្នុងការរកលុយពេលកំពុងសិក្សា។
រូបតំណាង
៣. ចូលរួមការប្រកួតប្រជែងមិននិយាយការប្រកួតប្រជែង ប្រាកដមានចាញ់ ហើយនឹងឈ្នះ ហេតុដូច្នេះ មិនធានាថាយើងនឹងឈ្នះនោះទេ។ ទោះយ៉ាងណានេះនៅតែជាវិធីល្អក្នុងការរកលុយខ្លះ ប្រសិនបើអ្នកឈ្នះ ព្រោះអ្នកមានសំណាងខ្លះ អញ្ចឹងហេតុអ្វីមិនធ្វើ? វាមិនអត់ប្រយោជនិ៍ ក្នុងការចូលរួមប្រកួតប្រជែងអ្វីមួយនោះ។
រូបតំណាង
៤.ធ្វើជាបុគ្គលិកក្រោមកិច្ចសន្យាទោះបីជាប្រាក់ខែមិនច្រើនខ្លាំង ក៏ប៉ុន្តែការងារមួយនេះ ពិតជាល្អសម្រាប់ និសិ្សតគ្មានពេលគ្រប់គ្រាន់ ក្នុងការរកប្រភពចំណូលបន្ថែម។ មិនត្រឹមតែឲ្យយើងមានបទពិសោធន៍ក្នុងមុខជំនាញនោះទេ អ្នកនឹងអាចជាអាទិភាពផងដែរ​នៅពេលក្រុមហ៊ុនរបស់អ្នកត្រូវការ ប្រហែលជាអ្នកអាចនឹងក្លាយជាបុគ្គលិកផ្លូវការដូច្នេះដែរ។
រូបតំណាង
. Freelancingការធ្វើការងារជា Freelancer ពិតជាចម្រើសដ៏ល្អបំផុត សម្រាប់អ្នកមមញឹកក្នុងការសិក្សា អ្នកអាចសាកអ្វីដែលអ្នកចង់បាន និងអាចធ្វើការនៅពេលអ្នកចង់ធ្វើ។ ចំណែកឯប្រាក់ចំណូល ក៏បានខ្ពស់ផងដែរ ខណៈពេលដែលសម័យអ៉ីនធឺណែតកាន់តែជឿនលឿនក៏ដូចជាទូលំទូលាយ អ្នកអាចរកការងារបែបនេះធ្វើបានយ៉ាងស្រួល៕
រូបតំណាង