៤ ​ចំណុច​ដែលនារីធ្វើឲ្យបុរសខកចិត្ត ហើយអស់ជំនឿលើ​ទំនាក់​​​​ទំនង​!

នៅពេលបុរសម្នាក់ចាប់អារម្មណ៍លើនារីម្នាក់ រូបសម្បត្តិតែងជាធ្នាក់ទាក់ចិត្តដំបូង។ ប៉ុន្តែដើម្បីអោយ​សម្ព័ន្ធភាពដំណើរ​ទៅ​បានយូរ មានតែនិស្ស័យ និងអត្តចរិតប៉ុណ្ណោះដែលអាចជួយបាន។ ​មានរឿងមួយចំនួនដែលបុរសមិនចូលចិត្ត​ពី​នារី​ ប៉ុន្តែនាងបានធ្វើទៅជារឿយៗទាំងមិនដឹងខ្លួន។ ដូចនេះ បើអ្នកមានចំណុចណាមួយដូចខាងក្រោម​ សូមអ្នក​ព្យាយាម​​កែ ព្រោះទាំងអស់នេះជានិស្ស័យដែលបុរសភាគច្រើនមិនសូវចូលចិត្ត៖១. ការបំបាក់មុខនៅនឹងមុខអ្នកដទៃពេលខ្លះអ្នកអាចនិយាយលេង ឡកលើយទៅមកចំពោះមុខមិត្តភក្តិគិតថាវាជារឿងលេងសើច។ ប៉ុន្តែអ្នក​ត្រូវយល់​ថា ភេទជាបុរសតែងមានអំណួត មានភាពជាអ្នកដឹកនាំ មិនសូវចង់អោយគេយល់ថាជាអាញីតាមស្រីនោះទេ។ ដូច្នេះ​គួរអ្នកគិតឡើងវិញ​ហើយត្រូវចេះគោរពដៃគូរបស់អ្នកផង។២. ការមើលមិនឃើញពីការព្យាយាមនារីជាច្រើនរំពឹងថាដៃគូនឹងបែបនេះ បែបនេះតាមការគិត ប៉ុន្តែចំពោះបុរសវិញ ពួកគេមិនមានការគិតស្មុគស្មាញ​បែបនេះទេ ដែលធ្វើអោយនារី ច្រើនតែមើលរំលងរឿងតូចៗដែលបុរសធ្វើអោយ។ការមិនរំពឹងច្រើនពេកនឹងធ្វើអោយ​អ្នក​រស់នៅ​ជាមួយគ្នាយ៉ាងមានសុភមង្គល។
រូបតំណាង
៣. ការរោយមន្តស្នេហ៍ចំណុចនេះ មិនបាច់រៀបរាប់ច្រើនក៏យល់ដែរ គឺដូចនារីដែលមិនចង់អោយដៃគូមានស្រី បុរសក៏ចេះប្រច័ណ្ឌ ​មិនចង់​ឃើញ​សង្សារខ្លួនមានគេចូលចិត្ត ហើយទៅជិតដិត ជាមួយអ្នកផ្សេងដូចគ្នា។
រូបតំណាង
៤. ការនិយាយដើមគេនិស្ស័យមួយនេះ បើអាចកាត់បន្ថយ ឬកែបាន ក៏គួរកែទៅ ព្រោះបើកាលណាប្រុសៗឮ គេនឹងធ្វើអោយ​គេរក្សា​គម្លាត​ពីអ្នក ដោយសារខ្លាចបើនិយាយអ្វីថ្លោះធ្លោយ ឬធ្វើខុស ថ្ងៃក្រោយអ្នកអាចនឹងនិយាយដើមគេដែរក៏ថាបាន៕
រូបតំណាង