ព្រាប សុវត្ថិ និងគ្រួសារ ឧបត្ថម្ភថវិកា ដល់លោកស្រី ប្រាក់ ផល្លី ភរិយារបស់កវីនិពន្ធលោក ជុំ ប៊ុនធឿន ៤លានរៀល ក្រោយជាពីជំងឺកូវីដ មកជួបជំងឺរលាកសួតធ្ងន់ធ្ងរវិញ

ភ្នំពេញ៖ កន្លងមកកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ព្រាប សុវត្ថិ បានបានរួមចំណែកធ្វើការងារមនុស្សធម៍ជួយដល់ប្រជាជនកម្ពុជាជាច្រើន ដែលទឹកចិត្តលោកត្រូវ បានដក់ជាប់នៅក្នុងបេះដូងមហាជនគ្រប់ៗរូបផងដែរ។ដោយឡែក កាលពីម្សិលមិញ តារាប្រុសរូបនេះ បានបរិច្ចាគថវិកាចំនួន៤លានរៀល លោកស្រី ប្រាក់ ផល្លី ត្រូវជាភរិយារបស់កវីនិពន្ធលោក ជុំ ប៊ុនធឿន ដែលទើបតែជាសះស្បើយពីជំងឺកូវីដ១៩ ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យរុស្សីបន្ទប់សង្គ្រោះបន្ទាន់ ដើម្បីព្យាបាលជំងឺរលាកសួតធ្ងន់ធ្ងរ។យ៉ាងណាមិញ អ្នកគាំទ្រ និងមហាជនបាននាំគ្នាកោតសរសើរអំពីទឹកចិត្តរបស់ តារាជើងចាស់រូបនេះ ដែលបានរួមចំណែកជួយដល់ ភរិយាកវីនិពន្ធជើងចាស់ ដែលកំពុងតែមានបញ្ហាសុខភាពផងដែរ៕សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖https://t.me/khmerloadសូមចូលទស្សនារូបភាពខាងក្រោម៖
ភរិយា និងលោកព្រាប សុវត្ថិ
លោកជុំ ប៊ុនធឿននិង លោកស្រីប្រាក់ ផល្លី
លោកស្រីប្រាក់ ផល្លី