មកដឹង Bill Gates និង​ភរិយា របៀបបែងចែកទ្រព្យសម្បត្តិដ៏ច្រើនមហាសាល​

  • អង្គារ ០៤ ឧសភា, ២០២១ ១៧:០០
អាមេរិក៖ ការលែងលះរបស់កំពូលមហាសេដ្ឋីលំដាប់ពិភពលោក លោក Bill Gates និង ភរិយា លោកស្រី Melinda Gates នឹងក្លាយជាការបែងចែកទ្រព្យសម្បត្តិដ៏ធំបំផុតនៅក្នុងពិភពលោក បន្ទាប់ពីការលែងលះរវាងមហាសេដ្ឋី Jeff Bezos និង អតីតភរិយាលោក MacKenzie នៅពាក់កណ្តាលឆ្នាំ២០១៩។គ្រួសារត្រកូល Gates បច្ចុប្បន្ននេះ មានទ្រព្យសម្បត្តិប្រមាណ ១៣០ពាន់លានដុល្លារអាមេរិក ដែលនាំឱ្យពួកគេក្លាយជាមហាសេដ្ឋីលំដាប់ទីបួន នៅក្នុងពិភពលោក បន្ទាប់ពីលោក Jeff Bezos លោក Elon Musk និង មហាសេដ្ឋីបារាំង លោក Bernard Arnault។គួរបញ្ជាក់ផងដែរថា គូរស្វាមីភរិយា បានប្រកាសពីការលែងលះគ្នា ដោយលោកស្រី Melinda Gates បានបញ្ជាក់នៅក្នុងលិខិតលែងលះថា​ អាពាហ៍ពិពាហ៍នេះគឺ បែកបាក់មិនអាចថយក្រោយដូចដើមឡើយ ក្នុងនោះ ពួកគេមិនមានកិច្ចព្រមព្រៀងណាមួយស្តីពីការបែងចែកទ្រព្យសម្បត្តិគ្នាឡើយ។នៅក្នុងសាររួមមួយដែលត្រូវបានបង្ហោះនៅក្នុងគណនី Twitter របស់ពួកគេកាលពីថ្ងៃច័ន្ទ អ្នកទាំងពីរបាននិយាយថាការងាររបស់ពួកគេជាមួយមូលនិធិសប្បុរសធម៌របស់ពួកគេនឹងបន្តប៉ុន្តែអាពាហ៍ពិពាហ៍របស់ពួកគេអាចមិនបន្តទៀតទេ ដោយពួគគេបញ្ជាក់ថា យើងមានអារម្មណ៍ថា ជីវិតជាប្តីប្រពន្ធរបស់យើងគួររំលឹកដែរ នៅក្នុងការលែងលះរបស់ Bezos ត្រូវបានបញ្ចប់នៅឆ្នាំ ២០១៩ លោក Jeff Bezos បានរក្សាទុកភាគហ៊ុន ៧៥ ភាគរយនៃភាគហ៊ុនរួមគ្នារបស់ពួកគេនៅក្នុងក្រុមហ៊ុន Amazon ដែលមានតម្លៃ ១៤៤ ពាន់លានដុល្លារទុកឱ្យអតីតភរិយា លោកស្រី MacKenzieជាមួយនឹងទឹកប្រាក់ចំនួន ៣៥,៨ ពាន់លានដដោយឡែក អាណាចក្រទ្រព្យសម្បត្តិរបស់គ្រួសារត្រកូល Gates មាននៅក្នុងរដ្ឋចំនួនប្រាំនៃសហរដ្ឋអាមេរិក៖ មានដូចជារថយន្តទំនើបជាច្រើនគ្រឿង ក្នុងមួយគ្រឿងៗតម្លៃខ្ទង់២លានដុល្លារសហរដ្ឋអាមេរិក បណ្តុំនៃគ្រឿងសិល្បៈមានតម្លៃប្រមាណ៣០លានដុល្លារអាមេរិក និង យន្តហោះឯកជនផ្ទាល់ខ្លួន ហើយគ្រួសារ Gates គឺជាជាម្ចាស់ដីកសិកម្មឯកជនធំបំផុតនៅសហរដ្ឋអាមេរិកដែលមានផ្ទៃដី ២៤២.០០០ ហិចតា ( acre រង្វាស់ដីអង់គ្លេស) នៅទូទាំងរដ្ឋចំនួន ១៨ ផ្សេងៗគ្នា នៅក្នុងសហរដ្ឋអាមេរិកផងដែរ។គ្រួសារ Gates ដែលមានកូនបីនាក់ - Jennifer រអាយុ ២៥ ឆ្នាំ; Phoebe, ១៨ ឆ្នាំ និង Rory អាយុ ២១ ឆ្នាំ មានផ្ទះធំជាច្រើន នៅរដ្ឋវ៉ាស៊ីនតោន និង នៅជាយក្រុងស៊ីអាថល។Bill Gates និង ភរិយាលោកស្រី Melinda ធ្លាប់បានសន្យារួចហើយថានឹងលះបង់ទ្រព្យសម្បត្តិមួយចំនួន មុនពេលពួកគេស្លាប់។ កូនទាំងបីនាក់របស់ពួកគេនឹងទទួលបានប្រាក់ចំនួន ១០ លានដុល្លារក្នុងមួយនាក់ដែលជាចំណែកតូចមួយនៃទ្រព្យសម្បត្តិរបស់ពួកគេ។បើទោះបីជាមានការសន្យាផ្តល់ឱ្យកូនៗក៏ដោយក៏ ពួកគេនៅតែមានទ្រព្យដ៏ច្រើនមហាសាល នឹងត្រូវការចែករវាងក្រុមគ្រួសាររបស់ពួកគេ៕ប្រភព៖ Daily Mailដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
Bill Gates
Melinda Gates
គ្រួសារ Gates
គំនូរដែល​ Bill Gates បានទិញ ក្នុងតម្លៃ ៣៦លានដុល្លារអាមេរិក
យន្តហោះផ្ទាល់ខ្លួនម៉ាកGulfstream G650 របស់ Bill Gates
រថយន្តម៉ាក​​ Porsche Taycan Turbo S របស់ Bill Gates
រថយន្តម៉ាក​​ Porsche 959 របស់ Bill Gates
គេហដ្ឋានរបស់គ្រួសារ Gates
គេហដ្ឋានជាប់សមុទ្ររបស់គ្រួសារ Gates
គេហដ្ឋានរបស់គ្រួសារ Gates
គេហដ្ឋានជាប់សមុទ្ររបស់គ្រួសារ Gates
គេហដ្ឋានជាប់សមុទ្ររបស់គ្រួសារ Gates
ផែនទីបង្ហាញពីដីដែលកាន់កាប់ដោយគ្រួសារ Gates