វាសនាមនុស្សមើលមិនឃើញ! កាលពីក្មេង The Rock ត្រូវគេច្រលំជាស្រី

សហរដ្ឋអាមេរិក: នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងរោងកុន Blend លោក The Rock ដែលមហាជន និងប្រិយមិត្តបានស្គាល់ថា ជាកីឡាកាស និងជាតារាហូលីវូដ សាច់ដុំកង់ៗ មាឌធំមួយរូបនោះ បានធ្វើការចែករំលែកពីខ្សែជីវិតរបស់លោក ដែលត្រូវបានគេមើលឃើញយ៉ាងដូច្នេះថា:
The Rock
កាលពីកំឡុងវ័យដែលលោកសិក្សានៅក្នុងសាលាបឋមសិក្សា មានមនុស្សច្រើនណាស់ ដែលតែងតែយល់ច្រលំថាលោកគឺជាក្មេងស្រី ខណ:ពេលដែលលោកមានវ័យទើបតែអាយុ ៧ ឆ្នាំរហូតដល់ ១១ ឆ្នាំលោកនៅតែបន្តរងការមើលងាយ និងយល់ច្រលំថាលោកជាក្មេងស្រីម្នាក់ពីសំណាក់មនុស្សគ្រប់គ្នានៅជុំវិញខ្លួន។
The Rock កាលពីក្មេង
រហូតមកដល់ពេលដែលលោកសិក្សានៅថ្នាក់ទី ៥ គាត់នៅតែបន្តស្គាល់ភាពយល់ច្រលំនេះ ដោយលោកបាននិយាយថា នៅពេលមួយ កំឡុងពេលដែលលោកជិះឡានក្រុងទៅសាលារៀន លោកត្រូវបានមិត្តភក្តិដែលអង្គុយក្បែរចោទជាសំណួរថា “ តើគាត់ជាក្មេងប្រុសឬក្មេងស្រីឬ?” ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏The Rock ជំនះនូវភាពមើលងាយ និងយល់ច្រលំមួយនេះ រហូតបានក្លាយទៅជា កីឡាកាស និងជានិមិត្តរូបនៅក្នុងភាពជាតារាសាច់ដុំ នៅក្នុងវិស័យភាពយន្តហូលីវូដ រហូតធ្វើឲ្យពិភពលោកទាំងមូលបានស្គាល់ថា លោកជាបុគ្គលជោគជ័យ និងជាបុរសពិតមួយរូប ដែលមានក្រុមគ្រួសារ ក
The Rock
មេរៀនជីវិតស្តីពីអតីតភាព និងបទពិសោធន៍នៃការមើលងាយពីសំណាក់អ្នកដទៃ មកលើកំពូលតារាហូលីវូដ The Rock នេះ អាចដាស់តឿនអ្នករាល់គ្នាបានថា បើទោះបីជាមានពាក្យរិះគន់ពីអ្នកដទៃមកលើអ្នកយ៉ាងណាក៏ដោយ សូមបន្តក្តីស្រមៃ មិនអ្វីដែលចេញពីដួងចិត្ត និងការយល់ឃើញ ជាជាងស្តាប់តាមពាក្យសម្ត
The Rock និងក្រុមគ្រួសារ
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload