លោក Sir Alex Ferguson បានទៅជួបគ្រូបង្វឹក PSG នៅសណ្ឋាគារ Lowry នាទីក្រុង Manchester

បរទេស៖ លោកគ្រូតា Sir Alex Ferguson ពិតជាបានអញ្ជើញទៅជួបកីឡាករគ្រូបង្វឹក និងថ្នាក់ដឹកនាំក្លិប PSG មែន។ អ្នកសារព័ត៌មាន បានថតជាប់ លោក Alex Ferguson ចេញមកពីសណ្ឋាគារ Lowry វិញដោយអមដំណើរដោយប្រធានក្លិប PSG ផ្ទាល់គឺលោក Nasser Al-Khelaifi ។ សារព័ត៌មានជាច្រើនបានអះអាងថាលោក Alex Ferguson បានចំណាយពេលរហូតដល់មួយម៉ោងជាងនៅសណ្ឋាគារ Lowry ជាមួយក្លិប PSG ។
ប្រធានក្លិប PSG និងលោកតាSir Alex Ferguson
បើយោងទៅតាមប្រភពព័ត៌មានពីកាសែត Manchester Evening News បានឲ្យដឹងថា សណ្ឋាគារនេះពុំត្រូវបានអនុញ្ញាតឲ្យភ្ញៀវដទៃណាចូលស្នាក់នៅអំឡុងពេលនេះនោះទេ ពោលគឺទុកសម្រាប់​តែក្រុម PSG មកប្រកួតនេះតែប៉ុណ្ណោះ ដែលជាវិធានការមួយការពារមេរោគកូវីដ១៩។ ប្រភពពី M.E.N ដដែលបានឲ្យដឹងថា លោក Sir Alex Ferguson និងបច្ចុប្បន្នគ្រូបង្វឹករបស់ PSG គឺលោក Mauricio Pochettino មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា៕
លោក Sir Alex Ferguson បានធ្វើដំណើរទៅសណ្ឋាគារ Lowry