អ្នកអត្ថាធិប្បាយម្នាក់របស់ CBS សុំទោសចំពោះសម្ដីរើសអើងពូជសាសន៍ទៅលើ Di María រឿងកាតក្រហម ដែលថា....

  • ព្រហស្បតិ៍ ០៦ ឧសភា, ២០២១ ១៦:៣៧
អឺរ៉ុប៖ អំឡុងការប្រកួតជើងទី ២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League រវាងក្រុម Manchester City និង Paris Saint-Germain កាលពីថ្ងៃអង្គារ អ្នកអត្ថាធិប្បាយការប្រកួតរបស់ព័ត៌មាន CBS លោក Jim Beglin បានស្ដីបន្ទោសទៅ Ángel Di María របស់ PSG ថានេ
Ángel Di María
Di María ត្រូវបានបណ្តេញចេញនៅនាទីទី ៦៩ សម្រាប់ការជាន់ជើងកីឡាករ Fernandinho របស់ក្រុម Manchester City បន្ទាប់ពីអ្នកទាំង ២ បានប៉ះទង្គិចគ្នានៅក្រៅខ្សែ។លោក Beglin បានសង្កត់ធ្ងន់ថា នេះជា "និស្ស័យរបស់ពួកឡាទីន" នៅពេលដែលម៉ាស៊ីនថតបានបង្ហាញ Di María ដើរចេញពីទីលាន។Beglin បានសុំទោសវិញ នៅប្រហែល ១០ នាទី ក្រោយមក ដោយនិយាយថា "នៅពេល Di María ត្រូវបានបណ្តេញចេញ ខ្ញុំបានពិពណ៌នាដោយប្រើពាក្យ "ឡាទីន"។ ចំពោះអ្នកណាឡាទីននាផ្សេងដែលមានអារម្មណ៍មិនល្អ - "ខ្ញុំសូមទោសដោយស្មោះ" នេះបើយោងតាម Yahoo Sports ។
Ángel Di María
ក្រោយមក Beglin បានចេញសេចក្តីថ្លែងការណ៍សុំទោសតាមរយៈគណនី Twitter របស់គាត់។Beglin បានសរសេរថា "ខ្ញុំសូមអភ័យទោសចំពោះការលើកឡើងនូវពាក្យពេចន៍មិនសមរម្យរបស់ខ្ញុំអំឡុងការប្រកួតក្របខ័ណ្ឌ Champions League រវាងក្រុម Manchester City និង Paris Saint Germain ។ ខ្ញុំបានប្រើការប្រកាន់ពូជសាសន៍ខុស។ នេះមិនសមរម្យនិងមិនអាចទទួលយកបានទេ" ។ ពាក្យ
Ángel Di María
គួរបញ្ជាក់ផងដែរថា ក្រុម Manchester City បានឈ្នះការប្រកួត ២-០ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹប។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋាន Ataturk Olympic