PSG គ្មាន Mbappe មិនខុសពី Barcelona គ្មាន Lionel Messi ក្រោយចាញ់ Man City ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

អឺរ៉ុប៖ នៅពេលដែល Kylian Mbappe និង Neymar បានចូលរួមជាមួយ Paris Saint-Germain គោលបំណងគឺចង់ឈ្នះ Champions League ។បន្ទាប់ពីការខកខានអស់រយៈពេលជាច្រើនឆ្នាំនៃការរំពឹងទុក អ្នកទាំងពីរបានដឹកនាំក្រុមលីគកំពូលទៅវគ្គផ្តាច់ព្រ័ត្រ ២០១៩/២០ ។ នៅទីនោះ ពួកគេបានធ្លាក់ទល់នឹងក្រុម Bayern Munich ប៉ុន្តែវាហាក់ដូចជាសញ្ញានៃការរីកចម្រើនដែលពួកគេបានធ្វើដំណើរបានយ៉ាងឆ្ងាយ។
Kylian Mbappe និង Neymar
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្នាំ ២០២០/២១ បានទាញពួកគេឱ្យជួបនឹងក្លិបដែលខ្លាំងមួយទៀតដែលបានបរាជ័យក្នុងការឈានដល់កម្រិតដែលពួកគេរំពឹងទុកនៅអឺរ៉ុប។ ក្រុម Manchester City របស់លោក Pep Guardiola មានការតស៊ូខ្លាំង ហើយគ្រូបង្វឹកកាតាឡានរូបនេះមិនបានឈានដល់វគ្គផ្តាច់ព្រ័ត្រក្នុងមួយទសវត្សមកហើយ ចាប់តាំងពីចាកចេញពី Barcelona ។ប៉ុន្តែជាមួយនឹង Mbappe ដែលបានត្រឹមអង្គុយលើកៅអីក្នុងទីក្រុង Manchester បានត្រឹមមើលមិត្តរួមក្រុមរបស់គាត់បរាជ័យក្រោមថ្វីជើងក្រុម Man City ។ Neymar ត្រូវបានបំបិទជាប់ហើយ អ្នកផ្សេងទៀតមិនអាចទទួលបន្ទុករបស់គេបានទេ។
Kylian Mbappe
កាលពីរដូវកាលមុន គាត់ទើបតែបានជាសះស្បើយពីរបួសមុនពេលពួកគេឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រជាមួយ Atalanta ដោយចាញ់ ១-០ គាត់បានចូលលេងជាកីឡាករបម្រុងក្រោយមក ហើយធ្វើឱ្យការប្រកួតមានការប្រែប្រួលយ៉ាងខ្លាំង ដោយដើរតួយ៉ាងសំខាន់ក្នុងការនាំជ័យជម្នះឱ្យក្រុម PSG ក្នុងលទ្ធផល ២-១ ។ ប្រសិនបើគាត់អាចចូលលេងបាន គាត់ប្រហែលជាធ្វើដូចគ្នានៅថ្ងៃអង្គារ៕